សមត្ថកិច្ច បានឃាត់ខ្លួន ឃាតករសង្ស័យសម្លាប់កុមារ១០ឆ្នាំ (Video Inside)

ជនសង្ស័យឃាតករសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំក្នុងហេតុការណ៍មួយកើតឡើងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនហើយក្រោយការតាមដាន និងស៊ើបអង្កេតរយៈពេលច្រើនថ្ងៃមកនេះ។ សពកុមារាអាយុ ១០ឆ្នាំ ត្រូវបានគេប្រទះឃើញនៅថ្ងៃទី២មេសា ក្នុងដីឡូតិ៍មួយកន្លែងកន្លែងលើផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្រោយកុមារបានបាត់ខ្លួនរយៈពេល២ថ្ងៃរួចមក។

ជនសង្ស័យអាយុ៣០ឆ្នាំ ឈ្មោះអុន ភាម៉ុន បានសារភាពថា កុមារាដែលត្រូវជាសាច់ថ្លៃរបស់គាត់នោះ ត្រូវរួបគាត់បានវាយសម្លាប់ដោយសារខឹងនឹងការវាយក្បាលគាត់លេង។ ជនសង្ស័យបាននិយាយរៀបរាប់ថាវេលាម៉ោង៣កន្លះ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រួបគេនិងកុមារារងគ្រោះ បានជិះម៉ូតូម៉ាក MSX ពណ៌ស ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញ៉ាំប្រហិត។ ប៉ុន្តែពេលជិះតាមផ្លូវនោះ កុមារារងគ្រោះយកដៃវាយក្បាលជនសង្ស័យលេង បើទោះបីជាជនសង្ស័យ បានប្រាប់ថាកុំវាយក៏ដោយព្រោះជាតំណម ប៉ុន្តែកុមារាអាយុ១០ឆ្នាំនោះ នៅតែបន្តការវាយលេងជាដដែល ក្នុងពេលជិះម៉ូតូពីក្រោយ។ ដោយកំហឹងនឹងការវាយក្បាលនោះ បុរសជាសាច់ថ្លៃនោះ ក៏បានរៀបគម្រោងសម្លាប់ កុមារនោះចោល។

ជនសង្ស័យបាននិយាយកុហកប្រាប់កុមារាអាយុ១០ឆ្នាំថា នាំទៅដកក្រអៅឈូកហូប ក្នុងពេលជិះម៉ូតូចូលទៅក្នុងដីឡូត៍មួយកន្លែង លើផ្លូវថៃហ្គ័រ ក្នុងភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ជនសង្ស័យ បានវាយកុមារារងគ្រោះមួយដៃចំថ្គាមខាងស្តាំ និងវាយចំមុខមួយដៃទៀត បណ្តាលឲ្យដួល ផ្កាប់លើដីដែលមានទឹកតិចៗបណ្តាលឲ្យឈ្លក់ស្លាប់។ ក្រោយការសម្លាប់នោះរួច ជនសង្ស័យជិះម៉ូតូគេចខ្លួន ត្រលប់ទៅផ្ទះវិញ។ រហូតដល់វេលាម៉ោង១១កន្លះព្រឹក ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ មានប្រជាពលរដ្ឋ បានប្រទះឃើញសាកសពកុមារារងគ្រោះនៅចំណុចកើតហេតុ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច និងបន្ទាប់មកក្រុម សមត្ថកិច្ចជំនាញបានចុះ មកត្រួតពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យវិច្ច័យតាមដានរកឃាតករនិងក្រោយ មកទើបបានចាប់ខ្លួនជនសង្ស័យនេះ នៅព្រឹកថ្ងៃទី៦មេសានេះ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាង សំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីធ្វើការដាក់ទោសតាមច្បាប់។

https://www.youtube.com/watch?v=NamlX7Dy1NU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner