នគរបាលប៉ុស្ដិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធ ករណី ជួញដូរនិងប្រេីប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារម្យ អធិការរងទទួលផ្នែកបង្ក្រាបបទល្មេីសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ៖ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ក្នុងរបាយការណ៍របស់លោកអធិការរងបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១ឈ្មោះ លឹម គឹមលៀង ភេទ ប្រុស អាយុ ២៩ ឆ្នាំជនជាតិ ខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ និង២,ឈ្មោះ នៅ សុខនី ភេទ ស្រី អាយុ ៣៤ ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តុគុយទាវ ស្នាក់នៅភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងក្រាមសថ្លា ០១ កញ្ចប់ថង់តូច ឧបករណ៍ជក់គ្រឿងញៀន ០២ កំប្លេរ និងម៉ូតូម៉ាកហុងដា scoopy-i ចំនួន ០២ គ្រឿង(ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BU-9176 លេខតួ+លេខម៉ាស៊ីន 80024471 និងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1CA-5423 លេខតួ+លេខម៉ាស៊ីន 8003005) ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner