ខេត្តបន្ទាយមានជ័យ បិទកាស៊ីណូទាំងអស់ (Video Inside)
ខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ក្នុងភូមិសាស្ដ្រខេត្តទាំងមូល ក្រោយការរកឃើញការផ្ទុះឆ្លងកូវីដ១៩កាន់តែច្រើន។ សេចក្តីរាយការណ៍កាលពីម្សិលមិញបានបង្ហាញថាការផ្ទុះតែមួយថ្ងៃ ម្សិលមិញ មានមនុស្សឆ្លងច្រើនដល់៩១នាក់ ដែលភាគច្រើនជាជនជាតិឥណ្ឌូណេស៊ីរស់នៅក្នុងក្រុងប៉ោយប៉ែត ។
អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី នៅថ្ងៃទី២៧ ខែមេសា បានសម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំង អស់សិនក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ ការផ្អាកដំណើរកាស៊ីណូនេះ ត្រូវបានធ្វើដោយអនុស្សារណៈជា មួយនឹងក្រសួងសុខាភិបាលក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ រហូតដល់មានការជូនដំណឹងថ្មី។