អតីតស្តេចប្រដាល់ទម្ងន់ធ្ងន់ Mike Tyson ប្រកាសឡើងសង្វៀនមិត្តចាស់កាលពី២០ឆ្នាំមុន

អត្ថបទដោយ៖
សារ៉ាន ទីងី
Heavyweight Champion Lennox Lewis of England (L) swings as challenger Mike Tyson (R) of the US covers up during the 1st round of their World Heavyweight Championship bout 08 June 2002, at The Pyramid in Memphis, TN. AFP PHOTO Jeff HAYNES (Photo credit should read JEFF HAYNES/AFP via Getty Images)

អតីតស្តេចប្រដាល់ទម្ងន់ធ្ងន់ Mike Tyson បានប្រកាសប្រកួតជាមួយ Lennox Lewis នៅខែកញ្ញាខាងមុខនេះ ដែលជាការប្រកួតសងសឹករវាងអតីតជើងខ្លាំងទម្ងន់ធ្ងន់ទាំង២ ។

គួររម្លឹកថា Mike Tyson ធ្លាប់សន្លប់ក្រោមថ្វីដៃ Lennox Lewis កាលពីឆ្នាំ២០០២ ក្នុងទឹកទី៨ ។ និងជាការបរាជ័យលើកទី៤ ក្នុងអាជីពប្រដាល់របស់ Tyson ។
សូមបញ្ជាក់ថា Tyson បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងរួមមកហើយកាលពីឆ្នាំមុន ដោយ អតីតស្តេចប្រដាល់ទម្ងន់ធ្ងន់រូបនេះ បានសង្វៀនប្រកួតជាមួយ Roy Jones Jr ។ រីឯដៃគូម្នាក់ទៀត ក៏ត្រូវបាន Mike Tyson ចង់សងសឹកដែរ គឺកីឡាករ Evander Holyfield ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner