យើងត្រូវត្រៀមខ្លួនធ្វើដូចម្ដេច ដើម្បីបញ្ចៀសហានិភ័យផ្នែកសេដ្ឋកិច្ច នៅក្នុងអំឡុងពេលជួបវិបត្ដិកូវីដ-១៩នេះ

អត្ថបទដោយ៖
AMS

ព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវី២០កុម្ភៈ មានផលប៉ះពាល់ដល់វិស័យ៣សំខាន់ៗ៖

  • ប៉ះពាល់ទៅដល់ដំណើរការ និងការអនុវត្តកម្មវិធីជំរុញផលិតកម្ម ដើម្បីនាំចេញទៅទីផ្សារនៅខាងក្រៅ
  • វិស័យសំណង់ វិស័យអចលនវត្ថុ ដោយសារតែមានការឆ្លងរីករាលដាលដល់សហគមន៍នេះ
  • ទាក់ទងទៅនឹងផ្នែកមុខរបរតូចៗ មុខរបរអាជីវកម្មខ្នាតមធ្យមនិងផ្នែកផលិតកម្ម នៅក្នុងផ្នែកវាយនភ័ណ្ឌ ឬ ផ្នែកផលិតកម្មផ្សេងៗទៀតដែលបម្រើទីផ្សារនាំចេញ។
  • ផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកដោយការរីករាលដាល កូដវីដ ១៩ នៅពេលនេះ មានភាពខុសគ្នាផង និង ដូចគ្នាផង ទៅនឹងវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨។
  • ការបិទប្រទេសជាជំរើសចុងក្រោយ ក្នុងការទប់ស្កាត់ការរីករាលដាល កូវីដ ១៩ ព្រោះការដាក់ប្រទេសក្នុងអាសន្ននាំអោយ មានភាពអវិជ្ជមានខ្លាំងខាងផ្នែកសេដ្ឋកិច្ច​ និងវិនិយោគ។

លោកបណ្ឌិត ឆេង គីមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្ដន៍ប្រជាធិបតេយ្យ  និង អភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)៖ បើយើងនិយាយអោយខ្លីនិងជារួមឃើញថា ព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលនិងផលប៉ះពាល់នៃជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨ មានលក្ខណៈដូចគ្នាផងនិងខុសគ្នាផង លក្ខណៈខុសគ្នាត្រង់ថាកាលពីវិបត្តិសេដ្ឋកិច្ចពិភពលោកដែលរុញច្រានដោយវិបត្តិនៅក្នុងផ្នែកហិរញ្ញវត្ថុ ហើយក្រោយមកគឺទាក់ទងទៅនឹងវិបត្តិនៃផ្នែកអចលនវត្ថុ ហើយនិងក្រោយមកទៀតគឺ រុញច្រានដោយសេដ្ឋកិច្ចពិភពលោកតែម្ដងធ្វើអោយមានផលប៉ះពាល់ជាដំណំស្ទើរតែដួលរលំ កាលពីព្រឹត្តិការណ៍នៃវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៨ រហូតដល់ ២០១០ ទើបងើបឡើងវិញ។

បើយើងប្រៀបព្រឹត្តិការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ យើងឃើញថាវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ឬ វិស័យហិរញ្ញវត្ថុរបស់ប្រទេសនៅក្នុងតំបន់និងពិភពលោក ពុំទាន់រងផលប៉ះពាល់ ឬក៏ពុំមានបង្ហាញជាសញ្ញាថាវាប្រេះស្រាំនិងដួលរលំដែលអាចរុញច្រានវិស័យអចលនវត្ថុឲ្យដួលរលំនោះទេ ក៏ប៉ុន្តែចំណុចដែលដូចគ្នានោះគឺថា ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះបានធ្វើឲ្យមានការអាក់ខាន ធ្វើឲ្យមានការធ្លាក់ចុះការវិនិយោគ សកម្មភាពវិនិយោគ សកម្មភាពសាងសង់និងសកម្មភាពលក់ដូរ ក៏ដូចជាផលចំណេញទៅដល់ក្រុមហ៊ុនដែលផលិត ផ្គត់ផ្គង់ លក់នូវអចលនវត្ថុទាំងអស់នោះ។ ផលប៉ះពាល់ដែលយើងឃើញថាមានសកម្មភាពមួយចំនួននៅក្នុងផ្នែកអចលនវត្ថុ ឬ ផ្នែកសំណង់នេះ មានការធ្លាក់ចុះក៏ប៉ុន្តែវិស័យធនាគារនិងហិរញ្ញវត្ថុ ពុំទាន់បានប្រេះស្រាំ ពុំទាន់បានដួលរលំដូចកាលពីព្រឹការណ៍វិបត្តិហិរញ្ញវត្ថុ និងវិបត្តិសេដ្ឋកិច្ចពិភពលោកកាលជាងដប់ឆ្នាំកន្លងទៅនោះទេ។

ឥឡូវនេះវាកំពុងតែមានឥទិ្ធពលប៉ះពាល់ជាអវិជ្ជមានកម្រិតណាជាក់ស្ដែងនោះទេ ប៉ុន្តែយើងអាចក្រឡេកមើលគោលនយោបាយរបស់រាជរដ្ឋាភិបាលមួយចំនួន ក្នុងការជំរុញនូវផលិតកម្មក្នុងស្រុករួមទាំងវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីបម្រើតម្រូវការផ្នែកស្បៀងអាហារនៅក្នុងស្រុកបច្ចុប្បន្ននេះ ដោយសារតែមានការរអាក់រអួលការបិទច្រកព្រំដែនមួយចំនួននោះ រវាងប្រទេសជិតខាងនៅក្នុងតំបន់មេគង្គ ក្នុងតំបន់អាស៊ាន ឬក៏មានការរំខានដោយសារតែ ការបិទប្រទេសតែម្ដង ប្រទេសខ្លះមានការបិទនូវទីផ្សាររបស់ខ្លួន ឬក៏មានការរឹតត្បិតនោះឃើញថា វាប៉ះពាល់ទៅដល់ដំណើរការ និងការអនុវត្តកម្មវិធីជំរុញផលិតកម្ម ដើម្បីនាំចេញទៅទីផ្សារនៅខាងក្រៅ។ នេះគឺជាផ្នែកដែលមានពាក់ព័ន្ធគ្នា​ ទាំងផលិតកម្មក្នុងស្រុក ទាំងផលិតកម្មដើម្បីបម្រើទីផ្សារនៅក្នុងតំបន់ និងអន្តរជាតិ។

ចំណុចទីបី  គឺទាក់ទងទៅនឹងផ្នែកមុខរបរតូចៗ មុខរបរអាជីវកម្មខ្នាតមធ្យមនិងផ្នែកផលិតកម្ម នៅក្នុងផ្នែកវាយនភ័ណ្ឌ ឬ ផ្នែកផលិតកម្មផ្សេងៗទៀតដែលបម្រើទីផ្សារនាំចេញ។

ផ្នែកដែលអាចទទួលរងផលប៉ះពាល់ខ្លាំងគឺ ទាក់ទងទៅនឹងផ្នែកផលិតកម្មបម្រុង ផលិតកម្ម (Manufacturing) ផលិតជាកាបូប ផលិតជាកង់ ផលិតជាមួក ផលិតជាសម្ភារៈសម្រាប់ធ្វើដំណើរ កាតាប កាបូប ស្បែកជើង និងសម្លៀកបំពាក់ជារួមនោះ ហេតុអ្វីបានជាផ្នែកនេះទទួលរងផលប៉ះពាល់ បើយើងមើលទៅលើទិន្នន័យឆ្នាំ២០២០ ការនាំចេញសម្លៀកបំពាក់មានការធ្លាក់ចុះ ក៏ប៉ុន្តែការនាំចូលនូវទំនិញផ្សេងៗទៀត មិនមែនសម្លៀកបំពាក់ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើង ហើយបើសិនជាការឆ្លងរីករាលដាលនេះ ត្រូវបានរង្គោះរង្គើ ត្រូវបានកើតឡើង ប៉ះពាល់នៅក្នុងកម្មន្ដសាល។  

តាមពិតទៅជម្រើសនៃការបិទប្រទេសតែម្ដងគឺជាជម្រើសមួយដែលមានឥទ្ធិពលមិនល្អច្រើនដល់សង្គម មានឥទ្ធិពលមិនល្អនៅក្នុងន័យសេដ្ឋកិច្ច ក្នុងន័យវិនិយោគក៏ដូចជា នៅក្នុងន័យសុខភាពសាធារណៈដែរ មានន័យថាបណ្ដាប្រជាជនកម្ពុជាមួយចំនួន បណ្ដរជនបរទេសមួយចំនួនដែរ កំពុងរស់នៅក្នុងប្រទេសកម្ពុជាកំពុងប្រកបមុខរបរអាជីវកម្ម កំពុងប្រកបមុខរបរផ្សេងៗទៀត តាមអង្គការស្ថាប័នសហគ្រាស។ ការបិទទាំងស្រុងតែម្ដងវាធ្វើឲ្យមានផលអវិជ្ជមាន ផលអវិជ្ជមានធំក្រៃលែងក៏ប៉ុន្តែការបិទនៅក្នុងរយៈពេលខ្លីណាមួយក៏អាចជាជម្រើសដែលមានន័យថាមិនមែនមិនឲ្យបិទតែម្ដងនោះទេ ការបិទនោះគឺអាចបិទបានក្នុងរយៈពេលខ្លីណាមួយនៅក្នុងករណីមានគ្រាអាសន្នខ្លាំង មានន័យថាការផ្ទុះឆ្លងរីករាលដាលក្នុងកម្រិតធ្ងន់ធ្ងរ ដែលរដ្ឋគិតថាគួរតែបិទនៅក្នុងរយៈពេលខ្លីណាមួយ៕

វាគ្មិន៖ លោកបណ្ឌិត ឆេង គីមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្ដន៍ប្រជាធិបតេយ្យនិងអភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី
អ្នករៀបចំអត្ថបទ៖ លោក គឹម រតនៈ
អ្នកកែសម្រួលអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner