ក្រុម Real Madrid មិនអាចឡើងទៅឈរកំពូលតារាង ក្រោយបានត្រឹមស្មើ Sevilla នៅ La Liga កាលពីយប់មិញ

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Sevilla ​ក្នុង​លទ្ធផល ២-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​កាលពីយប់មិញ នៅកីឡដ្ឋាន Alfredo Di Stefano​ ។​ កីឡាករ Fernando ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​​ឱ្យ​ក្រុម Sevilla ​មុន​នៅ​នាទី​២២ ​មុន​ពេល Marco Asensio ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​ នៅ​នាទី​៦៧ ។ ​ការ​ប្រកួត​ឈាន​ដល់​នាទី​៧៨ Ivan Rakitic ​មាន​ឱកាស​ទាត់បាល់១១ម៉ែត្រ ​១​គ្រាប់​នាំ​មុខ​លើ​ក្រុម​ម្ចាស់​ផ្ទះ Real Madrid ​ជា​ថ្មី​ទៀត ។ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Eden Hazard ​បានរក​បាន​គ្រាប់​បាល់​ចុង​ម៉ោង ​នៅ​នាទី​៩០+៤ ជួយ Real Madrid តាម​ស្មើ​វិញ ។​

គួរអោយដឹងថា លទ្ធផល​នេះ​ ​បាន​ធ្វើ​ឱ្យ​ក្រុម​ Real Madrid បន្ត​ឈរ​លេខ​២​ ក្នុង​តារាង La Liga ​ដដែល ​ដោយ​មាន​៧៥​ពិន្ទុ ។ ស្រប​ពេល​ក្រុម​លេខ​១ Atletico Madrid ​មាន​៧៧​ពិន្ទុ។ ការ​ប្រកួត​នៅ​សល់​៣​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​នេះ​ហើយ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner