បុរសម្នាក់រត់គេចពីមណ្ឌលព្យាបាលកូវីដ១៩ ត្រូវបានឃុំខ្លួន (Video Inside)

បុរសម្នាក់ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយកន្លែងក្នុងរាជធានីភ្នំពេញ  ត្រូវតុលាការ បានបញ្ជូនចូលពន្ធនាគារព្រៃសក្នុងការឃុំខ្លួនជាបណ្តោះអាសន្ន។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថាបុរសដែលបានរត់ចេញពីកន្លែងព្យាបាលវិទ្យាល័យជាស៊ីមសាមគ្គីក្នុងខណ្ឌទួលគោកកាលពីថ្ងៃ ទី២២ឧសភានោះ ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្នហើយ។ ការឃុំខ្លួន បានធ្វើកាលពីរសៀល ថ្ងៃទី២៦ឧសភា បន្ទាប់ពីបុរសរូបនោះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩រួចរាល់។

សេចក្តីរាយការណ៍បានបន្តថាបុរសរត់គេចខ្លួននោះ ត្រូវគេរកឃើញវិញក្នុងរយៈពេល១៥នាទីបន្ទាប់ពីមានការរត់គេចនោះ មក។ យោងតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការរត់គេចចេញពីមណ្ឌលព្យា បាល ត្រូវប្រឈមនឹង ការ ផ្តន្ទាទោសដាក់ពន្ធាគាពី១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០ លានរៀល។ ក្នុងករណីបង្កការ ចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner