ការសិក្សារបស់ក្រុមហ៊ុន Visa បង្ហាញថា ប្រជាជនកម្ពុជា ៤៤ ភាគរយបានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន

ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោកបានចេញផ្សាយការរកឃើញចុងក្រោយរបស់ខ្លួនដែលបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួន ៤៤ ភាគរយ បានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន បើប្រៀបធៀបជាមួយមុនពេលមានការរាលដាលនៃជំងឺកូវីត ។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ។


យោងតាមទិន្នន័យរបស់ Visa ទំនោរនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless កំពុង មានកំណើននៅក្នុងប្រទេសកម្ពុជា អតិថិជន២នាក់ ក្នុងចំណោម៣នាក់(ស្មើនឹង៧១ភាគរយ)បានប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យាContactlessរបស់Visa។ពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃគុណតម្លៃរបស់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិច មានការកើនឡើងបួនដងបើគិតចាប់ ពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០ រហូតដល់ត្រីមាស ទី១ នៃឆ្នាំ២០២១ ។
តាមការសិក្សាចុងក្រោយរបស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិ ថិជន បានបង្ហាញសញ្ញាណនៃនិន្នាការថ្មីដែលបញ្ជាក់ថា ពេលនេះ គឺជាពេលវេលាដ៏សក្តិ សមបំផុតសម្រាប់ការផ្លាស់ប្តូរនូវទម្លាប់ក្នុងការការទូទាត់ប្រាក់។បើតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិអត្ថប្រយោជន៍ចម្បងមួយចំនួនរបស់សង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធរួមមានការកាត់បន្ថយហានិភ័យនៃការរីករាលដាលការឆ្លងមេរោគ(រហូតដល់ទៅ៣៤ភាគរយ)ការជម្រុញឱ្យមានការធ្វើបរិយាបន្នហិរញ្ញវត្ថុ (៣២ ភាគរយ) ការបង្កើនប្រសិទ្ធិភាពសង្គម និងការរំខានតិចជាងមុន (២៩ ភាគរយ សម្រាប់២កត្តាចុងក្រោយ) ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ ថា៖ “ក្នុងកំឡុងពេលដ៏លំបាកនេះ យើងគួរតែពិនិត្យមើលវិធីសាស្ត្រ ដើម្បីអភិវឌ្ឍការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅទូទាំងប្រទេស។ខណៈពេលដែលសាច់ប្រាក់សុទ្ធនៅតែបន្តជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជាភាគច្រើននោះ ឥឡូវនេះគឺជាពេលវេលាដ៏សមស្របមួយដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមសហគមន៍តាមរយៈការផ្សព្វផ្សាយពីភាពងាយស្រួល រហ័សនិងមានសុវត្ថិភាពតាមរយៈការប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល» ។ សន្ទុះនៃកំណើនការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធត្រូវបានជំរុញដោយការទូទាត់តាម រយៈបច្ចេកវិទ្យា QR កូដ និងការទូទាត់តាមរយៈការប្រើប្រាស់ កាត នៅក្នុងចំណោមអ្នក ប្រើ ប្រាស់កម្ពុជា ។ ការកើនឡើងទាំងនេះគឺស្របពេលជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងជម្រើសនៃការទូទាត់ដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗទៀតផងដែរ ។

ការកើនឡើងទាំងនេះស្របជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងពីជម្រើសនៃការទូទាត់។ ការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ ត្រូវបានគេមើលឃើញថា មានការកើនឡើងក្នុង ចំណោមអតិថិជនដែលមានទំនោរមិនចង់យកសាច់ប្រាក់សុទ្ធតាមខ្លួនច្រើន ជាពិសេសការ ទូទាត់វិក្កយបត្រនៅពេលទិញគ្រឿងឧបភោគបរិភោគ និងការទទួលទាននៅតាមភោជនីយ ដ្ឋាន (ទាំងពីរនេះកើនឡើងប្រមាណ ២៥ ភាគរយ)។ ហើយសូចនាករនៅពីក្រោយការកើន ឡើងនេះ គឺដោយសារតម្រូវការប្រជាជនមានការកើនឡើងក្នុងការការការពារសុវត្ថិភាពពីជំងឺរាតត្បាត COVID-19 ដែលកំពុងតែរីករាលដាល នៅក្នុងនោះដែរចំនួនប្រជាជនដែលប្រើសាច់ប្រាក់សុទ្ធ ក៏ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះ ៨ ភាគរយ បើប្រៀបធៀបនឹងការកើនឡើងក្នុងចំណោមអ្នកប្រើប្រាស់ដែលបានជ្រើសរើសប្រើបច្ចេកវិទ្យា QR កូដ ដើម្បីធ្វើការទូទាត់ មានរហូតដល់ទៅ ៤៤ ភាគរយ ។

អ្នកស្រី ជុំ ម៉ូនីកា បន្ថែមទៀតថា៖ « យើងដឹងថាអតិថិជនរំពឹងចង់បានការទូទាត់ប្រាក់ដែល មានសុវត្ថិភាព រហ័ស និងមានភាពងាយស្រួល នោះហើយជាមូលហេតុដែលការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless បានក្លាយជាជម្រើសសម្រាប់ការទូទាត់លើប្រតិបត្តិការដែលមានទំហំតូច និងការចំណាយប្រចាំថ្ងៃ។ នៅពេលដែលការទូទាត់តាមរយៈបច្ចេកវិទ្យា contactless ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមទីកន្លែងដែលប្រជាជនទៅទិញទំនិញជាប្រ ចាំ ដូចជាបណ្តារផ្សារទំនើប ហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈ ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless នឹងក្លាយជាវិធីសាស្ត្រទូទាត់ប្រក្រតីភាពមួយយ៉ាងឆាប់រហ័ស សម្រាប់ប្រតិបត្តិការទូទាត់ដែលតម្រូវឱ្យមានការប្រាស្រ័យជួបគ្នារវាងបុគ្គល។នេះគឺជាឱកាសមួយសម្រាប់Visaដើម្បីសហការជាមួយដៃគូរបស់យើងដើម្បីបង្កើនការទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យា contactless នៅទូទាំងប្រទេស» ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner