មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១

មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់ម៉ោង១២.៣០នាទី ដល់ ១៣.៣០នាទី លើកញ្ចក់ទូរទស្សន៍អប្សរា និងផេកហ្វេកប៊ុក AMS Central

១. កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីបន្ថែម ៧២៩នាក់ ខណៈមានអ្នកជា ៧២១នាក់ និងមានអ្នកស្លាប់ ៦នាក់

២. សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស បានចំនួន ២លាន៦សែន៦ម៉ឺន៥,៨២២នាក់ គិតត្រឹមថ្ងៃទី០២ ខែមិថុនា 

៣. រដ្ឋបាលរាជធានីភ្នំពេញ  ផ្អាកជាបណ្តោះអាសន្ន  រាល់អាជីវកម្មមានហានិភ័យខ្ពស់ និងហាមប្រាមការជួបជុំលើស១៥នាក់ រយៈពេល ១៤ ថ្ងៃ 

៤. អាជ្ញាធររាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅក្នុងខណ្ឌឬស្សីកែវនិងខណ្ឌពោធិសែន ជ័យ រក្សាជាតំបន់លឿងទុំ 

៥. រដ្ឋបាលខេត្តបាត់ដំបង ដាក់បំរាមគោចរ និងរឹតត្បិតមូលដ្ឋាន អាជីវកម្មលក់ដូរអាហារ រយៈពេល ១៤ថ្ងៃ នៅទីប្រជុំជនស្រុកកំរៀង 

៦. រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់បន្ថែមទៀត  

៧. ក្រសួងមហាផ្ទៃ សូមឲ្យប្រុងប្រយ័ត្នល្បិចបោកប្រាស់តាមរយៈកម្មវិធី “មូលនិធិសុខុមាលភាពកូកា-កូឡា”

៨. រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យសេវាទូរស័ព្ទ និង អ៊ីនធើណេតរអាក់រអួល ជាមួយនិងការដាក់វិធានការដោះស្រាយ 

៩. អាជ្ញាធររាជធានីកំពុងជីកស្តារប្រឡាយម័រ មានប្រវែងជាង៣គីឡូម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន 

១០. អាជ្ញាធរខេត្តកណ្តាល បិទចរាចរណ៍រថយន្តដឹកខ្សាច់ និងរថយន្តដឹកទំនិញធុនធ្ងន់ រយៈពេល៧ថ្ងៃ លើកំណាត់ផ្លូវជាតិលេខ២១អា 

១១. ករណីពុលស្រានៅស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកស្លាប់កើនឡើង៨នាក់ និងអ្នកកំពុងសង្គ្រោះជាង៧០នាក់ 

១២. យានយន្ត ៤៥៥គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ 

វគ្គទី២ ទស្សនសារព័ត៌មាន និងព័ត៌មានកីឡា

១. ទស្សនសារព័ត៌មាន 

២. អតីតគ្រូបង្គោលក្រុមជម្រើសជាតិ ក្លាយជាអ្នកចាត់ការក្លិបទ័ពអតីតគ្រូបង្គោល ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា 

៣. ម្ចាស់មេដាយប្រាក់អាស៊ានប៉ារ៉ាហ្គេម ជឹម ផាន បានបញ្ជាក់ថា កូវីដ-១៩ រាំងស្ទះការហ្វឹកហាត់ បូករួមទាំងកង្វះសម្ភារ ធ្វើអោយពិបាកប្រជែងមេដាយអាស៊ានប៉ារ៉ាហ្គេម នៅវៀតណាម 

៤. ក្រុមជម្រើសជាតិកម្ពុជា ត្រៀមប៉ះម្ចាស់ផ្ទះបារ៉ែន វគ្គជម្រុះជុំទី២ FiFa World Cupp Qatar 2022 នៅយប់នេះ

៥. ប្រកាសតែងតាំងលោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿនជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនៃ CAMSOC 

វគ្គទី៣ បទយកការណ៍

ក្រុមអភិរក្ស អំពាវនាវអោយបញ្ឈប់ការជួញដូរខ្លាត្រី 

វគ្គទី៤ព័ត៌មានអន្តរជាតិ

១. វៀតណាមនឹងបានវ៉ាក់សាំងរុស្ស៊ី Sputnik V សរុប២០លានដូស 

២. អាមេរិកសន្យាថា នឹងជួយវ៉ាក់សាំងកូវីដ១៩ ជូនប្រទេសថៃ

៣-ប្រតិបត្តិការសុខាភិបាលឯកជនសង្ហិបុរីកំពុងពិចារណាលើការប្រើប្រាស់វ៉ាក់សាំងចិន Sinovac បន្ទាប់ពី WHO អនុម័តអោយប្រើប្រាស់ជាផ្លូវការ

៤-ក្រុមហ៊ុន AstraZeneca និង Siam Bioscience ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ដែលផលិតក្នុងស្រុកដល់រដ្ឋាភិបាលថៃ

៥-ប្រធាន NASA ប្រកាសបេសកកម្មថ្មីចំនួនពីរទៅកាន់ភពសុក្រ ដែលនឹងចាប់ផ្តើមនៅចុងទសវត្សរ៍នេះ

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner