វៀតណាមទទួលបានថវិកា៣២៩លានដុល្លារ នៅក្នុងយុទ្ធនាការរៃអង្គាសប្រាក់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

វៀតណាម គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ វៀតណាមទទួលបានថវិកាប្រមាណ៧.៦ទ្រីលានដុង ឬស្មើនឹង៣២៩លានដុល្លារហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាមបានអំពាវនាវអោយមានការបរិច្ចាគថវិកា ដើម្បីទ្រទ្រង់កម្មវិធីទិញ និងចែកចាយវ៉ាក់សាំងបង្ការ COVID-19 ។

ក្រសួងហិរញ្ញវត្ថុវៀតណាមដែលទទួលបន្ទុកកិច្ចការនេះបានអោយដឹងថា ថវិកាដែលត្រូវបានប្រមូលជាក់ស្តែង គឺ១.០៣ទ្រីលានដុល្លារ ឬស្មើនឹង៤៤.៦លានដុល្លារ ក្នុងគ្រាដែលក្រុមធំៗនៅវៀតណាមបានសន្យាផ្តល់ថវិកា៦.៦ទ្រីលានដុង ឬស្មើនឹង២៨៥លានដុល្លារទៀតនៅក្នុងពេលបន្តបន្ទាប់ខាងមុខនេះ ។

សូមជម្រាបថា មូលនិធិខាងលើនេះ នឹងប្រើសម្រាប់ការទិញវ៉ាក់សាំងបង្ការជំងឺកូវីដពីបរទេស ក៏ដូចជាដើម្បីគាំទ្រដល់ការផលិតវ៉ាក់សាំងនៅក្នុងប្រទេសវៀតណាម ក្នុងគោលបំណងឆ្ពោះទៅរកការសម្រេចគោលដៅ នៃការចាក់ថ្នាំបង្ការអោយបាន៧០ភាគរយនៃប្រជាជន៩៨លាននាក់របស់វៀតណាម ៕ ប្រភព៖ VNExpress

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner