ប្រធានាធិបតីអាមេរិកដកហូតបញ្ជាប្រតិបត្តិក្នុងការហាមឃាត់កម្មវិធី TikTok និង WeChat របស់ចិន

អាមេរិក សេតវិមានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ សម្រេចដកហូតបទបញ្ជាប្រតិបត្តិរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលហាមឃាត់ការទាញយកកម្មវិធី TikTok និង WeChat របស់ប្រទេសចិន ដោយសារតែព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ ។

បទបញ្ជាប្រតិបត្តិថ្មីរបស់លោក ចូ បៃដិន បានលុបចោលការបញ្ជាទិញកម្មវិធី WeChat និង TikTok ជាមួយនឹងកម្មវិធីមួយទៀតកាលពីខែមករា ដែលបានដាក់គោលដៅលើកម្មវិធីទំនាក់ទំនងបច្ចេកវិទ្យា និងហិរញ្ញវត្ថុចំនួន០៨ផ្សេងទៀត ។ យ៉ាងណាមិញ មន្ត្រីសេតវិមានមួយរូបបានបញ្ជាក់ថា ការត្រួតពិនិត្យសន្តិសុខជាតិដាច់ដោយឡែករបស់សហរដ្ឋអាមេរិកលើកម្មវិធី TikTok របស់ចិននៅតែបន្ត ។

គួរកត់សម្គាល់ រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប៉ុនប៉ងរារាំងអ្នកប្រើប្រាស់ថ្មីពីការទាញយកកម្មវិធី (apps) និងហាមឃាត់មិនអោយមានប្រតិបត្តិការបច្ចេកទេសនានារបស់ក្រុមហ៊ុន TikTok និង WeChat នៅលើទឹកដីសហរដ្ឋអាមេរិក ។ ប៉ុន្តែតុលាការអាមេរិកបានរារាំងបទបញ្ជាទាំងនោះ ដោយមិនបានចូលជាធរមានឡើយ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner