ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៩ពាន់២៦២នាក់ (Video Inside)

ការឆ្លងជម្ងឺកូវីដ១៩ចូលក្នុងសហគមន៍នៅថ្ងៃទី១៧មិថុនានេះ បានថយចុះចំនួន៦៩ករណីបើប្រៀបធៀបនឹង ម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍កាលពីថ្ងៃពុធមានចំនួន៦៦០ករណី ចំណែកការឆ្លងក្នុងសហគមន៍នៅថ្ងៃ ព្រហស្បតិ៍នេះមានចំនួន៥៩១ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើន ឡើងដល់៣ម៉ឺន៩ពាន់២៦២នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១នេះ ការឆ្លងសរុបទូទាំង ប្រទេសមានចំនួន៤ម៉ឺន៧៨២នាក់, ការស្លាប់សរុបមានចំនួន៣៨០នាក់ក្រោយការស្លាប់ថ្មីចំនួន១២នាក់ក្នុង រយ:ពេល២៤កន្លងមកនេះ, ការព្យាបាលជាសះស្បើយសរុបមានចំនួន៣ម៉ឺន៥ពាន់៣០នាក់ ក្រោយការព្យា បាលជាសះស្បើយចុងក្រោយនេះចំនួន៧០៥នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner