អប្សរាព្រឹកនេះ ១៩ មិថុនា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

BH1  ក្នុងជំនួប ជាមួយប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ទូតបារំាង បានលើកទ្បើងថា កម្ពុជាមានយុទ្ធសាស្ត្រ ជាក់លាក់ ក្នុងការប្រយុទ្ធប្រឆាំង កូវីដ-១៩ មិនដូចអ្វី ដែលអ្នកដទៃ មើលមកកម្ពុជា ពីចំងាយ ១២០០ គីឡូម៉ែត្រនោះទេ ៕ …ឃ្លីប… (អត្ថបទ រូបភាព វ៉េង លឹមហ៊ួត + អាន កាត់ត ប៊ុន ហុក)

BH4  ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ធ្វើការបញ្ជាក់មូលហេតុ ពីការចាប់ខ្លួន សកម្មជន ចលនាមាតាធម្មជាតិ ៣នាក់ ៕ …ឃ្លីប… (អត្ថបទ រូបភាព​ កាត់ត អាន ប៊ុន ហុក)

V2    ការប្រឡងឌីប្លូម និងបាក់ឌុប ត្រូវបន្តអនុវត្តឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមវិធានសុខាភិបាល ៕…ឃ្លីប…

D6    រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចាត់ទុកថា ការស្លាប់របស់លោកតា សាឡាត់ ជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិ  ស័យសិល្បៈវប្បធម៌ខ្មែរ ៕…អានផ្ទាល់(Page)

D7    រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះពិនិត្យអាគារសម្រាប់ទស្សនាកីឡា និងការហ្វឹកហាត់ បន្ទាប់ពីបានសាងសងរួចជាស្ថាពរនៅបណ្ឌិត្យសភានគរបាលកម្ពុជា៕…អានផ្ទាល់(Page)

TN    ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមប្លាស្ទិក ដល់រដ្ឋបាលខេត្តកំពត និង​ខេត្តកែប តាមរយៈក្រសួងបរិស្ថាន ក្រោមគម្រោង «រួមគ្នាដើម្បីបរិស្ថានស្អាត» ៕ …ឃ្លីប…(ផលិដោយលោក ឈឹម​ ទីណា) (ឯ,ឧ នេត្រ ភក្ត្រា)

V1    ប្រទេសចិនបានធ្វើតេស្តរកឃើញសញ្ញាវិជ្ជមានបានក្លាយទៅជាចម្ងល់ដល់សាធារណជន អ្នកចាក់វ៉ាក់សាំងមួយចំនួន ចាក់វ៉ាក់សាំងហើយ រកឃើញមានវិជ្ជមានកូវីដ១៩ តើនេះបណ្តាលមកពីអ្វី? សំណួរនេះត្រូវបានអ្នកសារព័ត៌មានក្នុងចោទសួរក្នុងសន្និសីទសារព័ត៌មាន…ឃ្លីប…

វគ្គទី២៖សុវត្ថិភាពសង្គម

BH5   អាជ្ញាធរកម្ពុជា ស្នើឲ្យអាជ្ញាធរ​វៀតណាម ព​ន្លឿ​នក្នុងការធ្វើ​បែបបទ ដើម្បីទទួល​ជនជាតិ​ខ្លួន ដែលកំពុងរស់នៅ ដោយខុសច្បាប់កម្ពុជា ៕ …ឃ្លីប… (អត្ថបទ រូបភាព​ កាត់ត ប៊ុន ហុក + អាន រ័ត្ម ចរិយា)

BH2   ​រយៈពេល​ជាង​១៨​ខែ កន្លងមកនេះ សមត្ថកិច្ចជំនាញ ធ្វើការបង្ក្រាប់ និងរឹបអូសបានគ្រឿងញៀន​ ជាង​៤​តោន​ ៕ …អានផ្ទាល់…

BH6   ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ ៦៦គ្រួសារ នៅក្នុងសង្កាត់វាលស្បូវ បានទទួលអំណោយ ពីអនុសាខាកាកបាទក្រហម ខណ្ឌច្បារអំពៅ ៕ …ឃ្លីប… (អត្ថបទ រូបភាព ប៊ុនធី + កាត់ត ប៊ុន ហុក + អាន ឃុន ស្រីនុច)

ខេត្តបន្ទាយមានជ័យ

D8     មិននឹកស្មានដល់ថា ទីទួលលើវាលក្នុងព្រៃស្រោង នៃបរិវេណប្រាសាទបារាយណ៍មេបុណ្យ ហាក់បានផុសឡើង ទីលានព្រះពន្លា កំពង់ទឹកបុរាណមួយនាបច្ចុប្បន្ននេះ ៕លោកគៀន ច័ន្ទហ៊ីន…ឃ្លីប…

ខេត្តបាត់ដំបង

D2     ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តបាត់ដំបង បានចុះធ្វើអធិការកិច្ចពិនិត្យមើលក្រុមហ៊ុនហ្វីនិក   អ៊ិនដាស្ទ្រីល៍ ពាក់ព័ន្ធការសាងសង់អាងប្រព្រឹត្តកម្ម ស្ថិតក្នុងតំបន់ឧស្សាហកម្ម របស់រោងចក្រ៕  …អ្នកនាងរ័ត្ន ចរិយា …ឃ្លីប…(ដោយ៖អ៊ុក សំអាត)រដ្ឋលេខាធិការក្រសួងបរិស្ថាន

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តព្រៃវែង

D3     រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែ និងផលិតកម្មពូជដំឡូងមី នៅខេត្តព្រៃវែង៕…អ្នកនាងរ័ត្ន ចរិយា …ឃ្លីប…(ដោយ៖ក្រសួង)

ខេត្តកំពង់ធំ

CH     ឯកឧត្តម ថោង ខុន នាំយកសម្ភារបរិក្ខារជាច្រើនប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ៕ …ឃ្លីប…

ខេត្តកំពង់ចាម

TG     ប្រជាពលរដ្ឋក្រីក្រ៩១គ្រួសារស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិនថ្លែងអំណរគុណ ដល់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលបានឧបត្ថមជាគ្រឿងឧបភោគបរិភោគទាន់ ពេលវេលាស្ថិតក្នុងតំណាក់កាលជំងឺកូវីដ១៩៕…ឃ្លីប…(ដោយ៖លី ពៅ)ក្រុមការងារព្រឹទ្ធសភា

ខេត្តសៀមរាប

D5     វត្តចំនួន៣ ក្នុងក្រុងសៀមរាប ទទួលបានការវរប្រគេនចង្ហាន់ ទេយ្យទាន ក្នុងព្រះរាជពិធីអបអរសាទរបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រីខ្មែរ៕…អានផ្ទាល់(ដោយ៖សុខា រិទ្ធ)

D4     ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងរៀបចំផែនទី បង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងសហគមន៍ ព្រៃឈើចង្ក្រានរយ ៕…អានផ្ទាល់(ដោយ៖សុខា រិទ្ធ)

ខេត្តស្ទឹងត្រែង

D1     អភិបាលរងខេត្តស្ទឹងត្រែង ថ្លែងថា ការតែងតាំងមុខតំណែង គឺជាលើកទឹកចិត្ត ដល់ការខិតខំបំពេញការងាររបស់មន្រ្តីរាជការ ដែលមានស្នារដៃល្អ ដើម្បីឆ្លើយតប ទៅនឹងការទទួលខុសត្រូវដែលបានកំណត់ ស្របតាមគោលនយោបាយកំណែរទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕…លោកដេង ម៉ាវិន…ឃ្លីប…

ខេត្តកំពង់ធំ

D9     ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះពង្រឹងវិធានការ ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 ឃុំបន្ទាយស្ទោង៕…លោកប៊ុន រដ្ឋា…ឃ្លីប…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——–សូមជូន បទយកការណ៍

R49    តោះធ្វើដំណើរទៅកាន់ស្រះដំរីលើភ្នំគូលែនជាមួយសហគមន៍ព្រៃធំអន្លង់ធំ

MC: .លោកអ្នកប្រហែលជាអាចគិតថា ឡើងភ្នំគូលែនគឺដើម្បីងូតទឹកជ្រោះ ឬក៏ទស្សនាធម្មជាតិ​ស្រស់​បំព្រង​​ ប៉ុន្តែតាមពិតទៅភ្នំគូលែនជាតំបន់ដែលសំបូរដោយទេចរណ៍បែបវប្បធម៍ និង ធម្មជាតិជាច្រើន ដើម្បីអោយភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ បានស្គាល់កន្លែងកម្សាន្តថែម​មិនធ្លាប់ដឹង​ពីមុន​មក​នៅលើ​ភ្នំគូលែន, ប្រជាជននៅទីនោះបានបង្កើតជាសហគមន៍ទេសចរណ៍. ចង់ដឹងថាតើអ្វីទៅជាលក្ខណ:ពិសេស​ក្នុងការដើរកម្សាន្តនៅលើភ្នំជាមួយសហគមន៍ ជាបន្តសូមទស្សនាបទយកការណ៍ ដែលរៀបចំដោយលោក រៀមចំរើន៕…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ១០កើត ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner