មនុស្ស០៣នាក់ស្លាប់ និង១១៣នាក់ទៀតកំពុងបាត់ខ្លួន ក្នុងហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះបាក់ដីដ៏អាក្រក់នៅជប៉ុន

ជប៉ុន៖ ភ្លៀងធ្លាក់ដ៏អាក្រក់ដែលបង្កជាគ្រោះបាក់ដីនៅផ្នែកកណ្តាលខេត្ត Atami ប្រទេសជប៉ុន កាលពីចុងសប្តាហ៍កន្លងទៅនេះ បានឆក់យកអាយុជីវិតមនុស្ស០៣នាក់ និងជាង១០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរក្នុងតំបន់នៅថ្ងៃចន្ទនេះ ។
ហេតុការណ៍រអិលបាក់ដីដែលបានប៉ះពាល់ដល់អគារ១៣០ខាងលើនេះ បានកើតមានឡើងនៅម៉ោង១០៖៣០នាទីព្រឹកកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន នៅខេត្ត Atami ដែលជាតំបន់ទេសចរណ៍រដូវក្តៅដ៏ពេញនិយមមួយរបស់ប្រទេសជប៉ុន ។
គួរកត់សម្គាល់ ភ្ញៀវធ្លាក់ដ៏អាក្រក់ និងហេតុការណ៍រអិលបាក់ដី គឺជាសញ្ញានៃការរំលឹកពីគ្រោះធម្មជាតិ ក្នុងនោះមានគ្រោះរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងព្យុះសូណាមិជាដើម ដែលរំខានដល់ប្រទេសជប៉ុនក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូចាប់ទទួលអត្តពលិកពីខែនេះទៅ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner