Crystal Palace បានតែងតាំងអ្នកចាត់ការទូទៅថ្មីក្នុងកុងត្រារយៈពេល ៣ ឆ្នាំ

អត្ថបទដោយ៖
សារ៉ាន ទីងី

បើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះបានអោយដឹងថា ក្លឹប Crystal Palace បានតែងតាំងលោក Patrick Vieira ដើម្បីជំនួសតំណែងលោក Roy Hodgson ជាអ្នកចាត់ការទូទៅរបស់ក្លឹបនៅ Premier League ក្នុងកុងត្រារយៈពេល ៣ ឆ្នាំនៅឯ Selhurst Park ។ អតីតប្រធានក្រុមកាំភ្លើងធំ Arsenal រូបនេះបានក្លាយជាបេក្ខជន ដែល Crystal Palace ពេញចិត្ត ចាប់តាំងពីលោក Hodgson បានប្រកាសថា នឹងចាកចេញពីក្លឹបនៅថ្ងៃទី ១៨ ខែឧសភា។


លោក Patrick Vieira សញ្ជាតិបារាំង មានវ័យ ៤៥ ឆ្នាំ បាននិយាយថា“ មហិច្ឆតានិងផែនការនាពេលអនាគតរបស់ Crystal Palace បានបញ្ចុះបញ្ចូលគាត់ឱ្យក្លាយជាអ្នកស្នងដំណែងរបស់ Roy Hodgson បន្ទាប់ពីការតែងតាំងអតីតប្រធានក្រុម Arsenal ក្នុងកិច្ចសន្យា ៣ ឆ្នាំត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner