ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី៣៧នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ត្រូវគេឃើញថា ជាតួលេខឆ្លងកើនឡើង ចំនួន ១២នាក់ ធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លងចំនួន ២៥នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកទើប រកឃើញមានវិជ្ជមានកូវីដ១៩នៅថ្ងៃនេះ ជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំងចំនួន១៨នាក់, ស្រុកកំពង់ត្រឡាច ៦នាក់, ស្រុកជលគិរី ម្នាក់, ស្រុកទឹកផុស ៤នាក់, ស្រុករលាប្អៀរ ៥នាក់,ស្រុកសាមគ្គីមានជ័យ និងអ្នកដំណើរមកពី ខេត្តបាត់ដំបង ២នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ នោះវិញ គឺជាស្រ្តី អាយុ ៧៥ឆ្នាំ នៃស្រុកកំពង់ត្រឡាច និង ស្រ្តីម្នាក់ទៀត អាយុ ៦៥ឆ្នាំ ជាអ្នកស្រុងរលាប្អៀរ ។
ខេត្តកំពង់ឆ្នាំង គិតរហូតមកទល់នឹងពេលនេះ បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១ពាន់ ៤៣២ នាក់ និងមានអ្នកស្លាប់ចំនួន ២៩នាក់ ៕