លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់លើការធានាសុវត្ថិភាពប្រជាជនជាអាទិភាពកំពូល ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃពុធនេះបានសង្កត់ធ្ងន់លើការជួយសង្គ្រោះអាយុជីវិតប្រជាជនជាអាទិភាពកំពូល ក្នុងការទប់ស្កាត់ និងជួយសង្គ្រោះពួកគេពីគ្រោះមហន្តរាយទឹកជំនន់ ។

ការអះអាងបែបនេះរបស់លោក ស៊ី ត្រូវបានធ្វើឡើងស្របពេលចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏ប្រល័យ​នៅទី​ក្រុង Zhengzhou ជាក្រុងស្ថិតនៅភាគកណ្តាលខេត្ត Henan បានកើនឡើងដល់១២នាក់ និង​ប្រមាណ​១០​ម៉ឺន​នាក់ផ្សេងទៀត​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព ។ ខេត្ត Henan ភ្លៀង​បាន​ចាប់ផ្តើម​ធ្លាក់​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ។ នៅ​ថ្ងៃ​អង្គារសប្តាហ៍នេះ អាជ្ញាធរ​អាកាសធាតុ​បាន​ចេញសេចក្តី​ព្រមាន​ពី​កម្រិត​ទឹក​ខ្ពស់​បំផុត​របស់​ខេត្ត ហើយ​ការព្យាករណ៍​អាកាស​ធាតុ​ចិនថា នឹង​មាន​ភ្លៀង​ធ្លាក់​កាន់​តែ​ខ្លាំង​ថែម​ទៀត ។

ជា​មួយ​គ្នា​នេះ​ កង​ទ័ព​ចិន​ក៏បាន​ព្រមាន​ពី​ទំនប់​វារី​អគ្គីសនី​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស ​អាច​នឹង​ដួល​រលំ​នៅ​ពេល​ណា​មួយ បន្ទាប់​ពី​កំពុង​រង​ការ​ខួច​ខាត​ជាច្រើន​​ដោយ​សារ​ព្យុះ​ដែល​បាន​សម្លាប់​មនុស្ស និង​ធ្វើ​អោយ​តំបន់​ជាប់​គាំង ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner