សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

អត្ថបទដោយ៖
AMS OneMinute

សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ កក្កដា

គិតត្រឹតថ្ងៃទី២០ កក្កដា ២០២១ រដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,២លាននាក់ ឬស្មើ៦២% នៃគោលដៅសរុប។ បើគិតនៅក្នុងតំបន់អាស៊ាន កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី ដែលទទួលបានជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។

មានមនុស្សជាច្រើននឹកស្មានមិនដល់ថា កម្ពុជាដែលជាប្រទេសតូច ធនធានមានកម្រិត អាចមានលទ្ធភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ដូចបណ្តាប្រទេសជឿនលឿននានាដែរសោះ។

ប្រភព៖ ទទក

ads banner