ស្ថានទូតអាមេរិកបញ្ជាក់ការផ្តល់វ៉ាក់សាំងJohnson & Johnson មួយលានដូសមកកម្ពុជា (Video Inside)
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ជំនួយវ៉ាក់សាំង Johnson & Johnson មួយលានដូសមកប្រទេសកម្ពុជា។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើវ៉ាក់សាំងJohnson & Johnson មួយលានដូស នឹងមកដល់កម្ពុជានៅថ្ងៃណាមួយពិតប្រាកដទេ ប៉ុន្តែស្ថានទូតអាមេរិកបានបញ្ជាក់ថា វ៉ាក់សាំងJohnson & Johnson មួយលានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់នោះ នឹងគ្រោងមកដល់នាពេលឆាប់ៗ ខាងមុខនេះ។
ស្ថានទូតបានសរសេរទៀតថាគេកំពុងធ្វើកិច្ចការនេះយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុ ជា, ជាមួយមជ្ឈមណ្ឌលកូវ៉ាក់, អង្គការសុខភាពពិភពលោក, និងអង្គការយូនីសេហ្វដើម្បីដឹកជញ្ជួនវ៉ាក់សាំង Johnson & Johnson មួយលានដូស នោះប្រគល់មកកម្ពុជា។