ខេត្តបន្ទាយមានជ័យ ឆ្លងកូវីដ១០៧នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៧ នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងបានថយចុះចំនួន ១៧ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨២នាក់ និង២៥នាក់ ដទៃ ទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ខេត្តឧត្តរមានជ័យ គឺជាខេត្តដែលទើបបានប្រ កាសការរកឃើញវីរុសបំប្លែងថ្មី Delta យ៉ាងហោចចំនួន ១៣ករណី ផងដែរនៅក្នុងសប្តាហ៍នេះ។

អ្នកជំងឺកូវីដ១៩ ថ្មីនៅថ្ងៃនេះ ជាពលរដ្ឋនៅក្នុងស្រុកថ្មពួក , ក្រុងសិរីសោភ័ណ, ស្រុកស្វាយចេក, ស្រុកមង្គលបុរី, ស្រុកព្រះនេត្រ ព្រះ, ស្រុកអូរជ្រៅ, ស្រុកម៉ាឡៃ , ក្រុងប៉ោយប៉ែត, ស្រុកភ្នំស្រុក និងពលមកពីខេត្តផ្សេង រួមមានខេត្តព្រៃវែង, ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជា សះស្បើយចំនួន ២១០នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner