ក្រុមហ៊ុន តែលកូថេក ចុះបញ្ជីលក់មូលបត្របំណុល សម្រាប់វិនិយោគិនគុណវុឌ្ឍ
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធី ចុះបញ្ជីលក់មូលបត្របំណុល សម្រាប់វិនិ-យោគិនគុណវុឌ្ឍ ជាផ្លូវការរបស់ ក្រុមហ៊ុន តែលកូថេក តាមប្រព័ន្ធអនឡាញ ។
ក្រុមហ៊ុន ថែលកូថេក ជាក្រុមហ៊ុនបម្រើសេវាទូរគមនាគមន៍សាធារណៈ ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណេត នៅក្នុងព្រះរាជាណា-ចក្រកម្ពុជា។ សញ្ញាបណ្ណសាជិវកម្ម តែលកូថេក ជាសញ្ញាបណ្ណសាជីវកម្មទី៣ ដែលមានការធានាពីស្ថាប័ន មូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF)។ ថែលកូថេក គឺជាក្រុមហ៊ុនទី ៧ ដែលបានចុះបញ្ជីលក់មូលបត្របំណុល និងជាក្រុមហ៊ុនទី ១៥ ដែលបានចុះបញ្ជីលក់មូលបត្រ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕