បេសកជន អ.ស.ប ៖ អង្គការសហប្រជាជាតិ នឹងជូនជាសាច់ប្រាក់ដល់គ្រួសារតំបន់ហ្គាហ្សា
បេសកជនមជ្ឈឹមបូព៌ា របស់អង្គការសហប្រជាជាតិ បាននិយាយថាអង្គការសហប្រជាជាតិនឹង ចែកចាយជំនួយជាសាច់ប្រាក់ដល់គ្រួសារក្រីក្ររាប់ពាន់គ្រួសារដែលត្រូវបានឡោមព័ទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប ក្រោមកម្មវិធីដែលឧបត្ថម្ភដោយប្រទេសកាតា នឹងចាប់ផ្តើមនៅថ្ងៃចន្ទនេះ ។
ប្រទេសកាតាបានបរិច្ចាគប្រាក់រាប់រយលានដុល្លារដល់ហ្កាហ្សាចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីបកាលពីឆ្នាំ ២០១៤។
មន្រ្តីអង្គការសហប្រជាជាតិបាននិយាយថាក្រោមគម្រោងផ្តល់ហិរញ្ញប្បទាន ដែលសម្របសម្រួលដោយប្រទេសកាតា និងអង្គការសហប្រជាជាតិ និងគាំទ្រដោយអ៊ីស្រាអែល សាច់ប្រាក់នឹងត្រូវបានផ្តល់ឱ្យនៅចំណុចចែកចាយជាង ៧០០ នៅទូទាំងតំបន់ ហ្គាហ្សាស្ទ្រីប។
ប្រជាជនដែលរងគ្រោះជិត ១០ ម៉ឺននាក់នឹងចាប់ផ្តើមទទួលជំនួយជាសាច់ប្រាក់ នៅថ្ងៃចន្ទនេះនេះបើយោងតាម បេសកជនអ.ស.ប ប្រចាំតំបន់មជ្ឈឹមបូព៌ា បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យ។
គម្រោងផ្តល់មូលនិធិប្រទសកាតា សម្រាប់ជនក្រីក្រនៅតំបន់ហ្កាហ្សា បានទទួលការគាំទ្រពីអ៊ីស្រាអែលដែលនាយករដ្ឋមន្រ្តីលោក Naftali Bennett បាននិយាយកាលពីថ្ងៃចន្ទថាវានឹងធានាថាប្រាក់នឹងទៅដល់អ្នកដែលត្រូវការ។