កម្ពុជាអនុញ្ញាតក្រុមហ៊ុនអូស្ត្រាលីបន្តរកមាសក្នុងខេត្តត្បូងឃ្មុំ (Video Inside)

កម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុន ឈ្មោះ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ចាប់ផ្ដើមរុករករ៉ែមាសមួយកន្លែងទៀត នៅក្នុងខេត្តត្បូងឃ្មុំ។ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត គឺជាក្រុមហ៊ុនដែលបានទទួលជោគជ័យរួចមកហើយក្នុងការកំពុងធ្វើអាជីវកម្មរ៉ែ មាសក្នុង ខេត្តមណ្ឌលគិរី។

ការរុករករ៉ែមាសមួយកន្លែងទៀត នៅក្នុងខេត្តត្បូងឃ្មុំនោះ គឺស្ថិតនៅតំបន់សំពៅលូន, ឃុំជាំតា ម៉ៅ នៃស្រុកមេមត់។ អគ្គនាយកធនធានរ៉ែនៃក្រសួងរ៉ែនិងឋាមពល លោក អ៊ឹង ឌីប៊ូឡា បានថ្លែងថា «ក្រុមហ៊ុន អូស្ត្រាលីនេះ នឹងចាប់ផ្តើមប្រតិបត្តិការស្វែងរុករករ៉ែ និងសុពលភាពនៃអាជ្ញាបណ្ណលើកទី១ ផ្ដល់ជូនក្រុមហ៊ុននេះ នឹងមានរយៈពេល៣ឆ្នាំ។

លោកបានថ្លែងបន្តថា ក្នុងដំណាក់កាលដំបូងរយៈពេល៣ឆ្នាំនេះ គឺគេពុំទាន់អាចវាយ តម្លៃ ឬបង្ហាញពីបរិមាណមាសថាមានឬបានចំនួនប៉ុន្មាននៅឡើយនោះទេ។ កម្ពុជាបានប្រកាសលើកដំបូងក្នុង ប្រវត្តិសាស្ត្រនូវការបើកដ្ឋានអាជីវកម្មនិងរោងចក្ររ៉ែមាសជាលក្ខណៈឧស្សាហកម្មកាលថ្ងៃទី២១មិថុនា នៅក្នុង ខេត្តមណ្ឌលគិរីដែលរំពឹងនូវលទ្ធភាពផលិតមាសសុទ្ធបានចំនួន៣តោន ក្នុងមួយឆ្នាំ។ កាលពីខែសីហាកន្លងមក នេះ កម្ពុជាបានប្រកាសការស្លមាសលើកដំបូងទើបបានជាង២១០គីឡូក្រាម ដែលក្នុងនោះ ភាពសុទ្ធនៃមាស មានប្រមាណពី៨៥ទៅ៩៥ភាគរយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner