កម្ពុជាពង្រីកការចាក់វ៉ាក់សាំងលើកុមារក្រោមអាយុ១២ឆ្នាំ (Video Inside)

កម្ពុជានឹងពង្រីកការចាក់វ៉ាក់សាំងជាបន្តទៀតដល់កុមារក្រោមអាយុ១២ឆ្នាំដើម្បីជម្រុញការបើកដំណើរការសា លារៀនតាមថ្នាក់បឋមសិក្សា។ គួរបញ្ជាក់ថាការបើកសាលារៀននាពេលនេះ គឺសម្រាប់ថ្នាក់លើកម្រិតបឋម សិក្សាតែប៉ុណ្ណោះទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំ បានសម្រេចតាម ផែនការយ៉ាងឆាប់រហ័សនោះ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ក្នុងសារសម្លេងនៅថ្ងៃពុធនេះ បានប​ញ្ជាក់ ថា ដើម្បីជម្រុញការបើកដំណើរការសាលារៀននៃកម្រិតបឋមសិក្សា ការចាក់វ៉ាក់សាំងលើកុមារវ័យពី៦ឆ្នាំ ឡើងទៅ នឹងត្រូវធ្វើក្នុងសប្តាហ៍នេះចាប់ពីថ្ងៃសុក្រទី១៧កញ្ញា ។

សេចក្តីរាយការណ៍ក្រៅប្រទេសបានបង្ហាញថា កម្ពុជាមិនមែនជាប្រទេសមុនគេនៅក្នុងការចាក់វ៉ាក់សាំងលើ កុមារក្រោម១២ឆ្នាំនោះទេ។ ប្រទេសចិនដែលជាប្រទេសបង្ហាញនូវសមត្ថភាពអាចទប់ទល់នឹងការឆ្លងជម្ងឺកូវីដ ១៩បានល្អជាងគេក្នុងពិភពលោកនោះ គឺជាប្រទេសមុនគេបំផុត ដែលបានធ្វើការចាក់វ៉ាក់សាំងលើកុមារចាប់ ពីអាយុ៣ឆ្នាំឡើងទៅ។ ប្រទេសចិនបានធ្វើការចាក់វ៉ាក់សាំងលើកុមាររបស់ខ្លួនចាប់តាំងពីខែមិថុនាឆ្នាំ២០២១។

វ៉ាក់សាំងដែលបានប្រើប្រាស់លើកុមារក្រោមអាយុ១២ឆ្នាំនោះ គឺជាវ៉ាក់សាំងសាំងស៊ីណូវ៉ាក់។ វ់ាក់សាំងស៊ីណូ វ៉ាក់ គឺជាវ៉ាក់សាំងដែលបានប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមប្រទេសជាច្រើនក្នុងទ្វីបអាស៊ី, ទ្វីបអាហ្វ្រិកនិង នៅទ្វីបអាមេរិកខាងត្បូងផងដែរ។ សេចក្តីរាយការណ៍បានបង្ហាញទៀតថា ក្រៅពីប្រទេសចិន គឺនៅក្នុងតំបន់ អាស៊ាននេះ ការចាក់លើកុមារក្រោមអាយុ១២ឆ្នាំ ក៏រួមមានប្រទេសហ្វីលីពីននិងប្រទេសម៉ាឡេស៊ីផងដែរ។ ដោយឡែកនៅក្នុងទ្វីបអាមេរិកខាងត្បូងនោះវិញ នៅមានប្រទេសឈីលី ក៏បាន យល់ព្រមសម្រេចលើការប្រើ ប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ចាក់លើកុមារចាប់ពីអាយុ៦ឆ្នាំឡើងទៅផងដែរ, ខណៈក្រុមហ៊ុនស៊ីណូវ៉ាក់របស់ ប្រទេសចិនបានធ្វើតេស្តចាក់វ៉ាក់សាំងលើកុមារអាយុពី៦ខែដល់១៧ឆ្នាំនេះរួចទៅហើយ នៅក្នុងប្រទេសអាហ្វ្រិក ខាងត្បូងនិងប្រទេសកេនយ៉ា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner