លោក Boris Johnson តែងតាំងលោកស្រី Liz Truss ជារដ្ឋមន្រ្តីការបរទេសអង់គ្លេសថ្មី ជំនួសលោក Dominic Raab

ឡង់ដ៍  នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានសម្រេចតែងតាំងលោកស្រី Truss ដែលជាអ្នកត្រួតពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit របស់ចក្រភពអង់គ្លេស ដើម្បីជំនួសលោក Dominic Raab ដែលជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រីដ៏ធំមួយនៅថ្ងៃពុធសប្តាហ៍នេះ។

លោកស្រី Liz Truss ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីលោក Dominic Raab បានរើចេញមុខតំណែង។ ចំណែកលោក Raab ត្រូវបានគេប្រកាសតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

គួរកត់សម្គាល់ លោកស្រី Truss បានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit មួយចំនួន ជាមួយបណ្តាប្រទេសនៅជុំវិញពិភពលោក ហើយក៏មានប្រជាប្រិយភាពខ្លាំងផងដែរ ក្នុងចំណោមសមាជិកគណបក្សអភិរក្សនិយម៕ ប្រភព៖ Sky News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner