កូវីដ​៖​ ​អា​ស៊ាន​​ស្លាប់​មនុស្ស ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​

​ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​បណ្តា​ប្រទេស​នៃ​សមាគម​អា​ស៊ាន​បាន​ធ្លាក់ចុះ​គួរឲ្យ​កត់​សម្គាល់​។​ ​របាយការណ៍​បង្ហាញ​ថា​ ​ចំនួន​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​ ​ក្នុង​ប្រទេស​អា​ស៊ាន​ទាំង​១​០​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​កញ្ញា​ ​ម្សិលមិញ​ ​មាន​ត្រឹម​៦​៩​០​នាក់​ ​ធ្លាក់ចុះ​ច្រើន​ ​បើ​ធៀប​នឹង​កាលពី​ថ្ងៃ​ទី​២​៣​ ​កញ្ញា​ ​មាន​១​២​៩​២​នាក់​។​

សរុប​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ​ក្នុង​ប្លុក​អា​ស៊ាន​ ​បាន​កើន​ដល់​ ​២​៥​៧​,​៣​០​៦​នាក់​ហើយ​។​ ​ម្សិលមិញ​នេះ​ ​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ច្រើនជាង​គេ​ ​គឺ​វៀតណាម​ ​ជាង​២​០​០​នាក់​ ​ខណៈ​លេខ​២​គឺ​ម៉ាឡេស៊ី​ ​១​៦​៦​នាក់​ ​និង​លេខ​៣​គឺ​ឥណ្ឌូ​នេ​ស៊ី​ ​១​៤​៤​នាក់​ ​និង​លេខ​៤​ ​គឺ​ថៃ​ ​១​៣​២​នាក់​ ​ខណៈ​ប្រទេស​ដែល​គ្មាន​ស្លាប់​ម្សិលមិញ​ ​គឺ​ហ្វីលីពីន​ ​និង​ឡាវ​។​

​ចំនួន​ឆ្លង​សរុប​វិញ​ ​ម្សិលមិញ​ ​មាន​៦​១​,​៨​៤​០​នាក់​ ​ខ្ពស់​ជាង​ម្សិលមិញ​ម្ងៃ​បន្តិច​ ​ខណៈ​អា​ស៊ាន​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​ ​កើន​ដល់​ ​១​១​.​៧​៧​លាន​នាក់​ហើយ​ ​ប្រទេស​មាន​ឆ្លង​ច្រើនជាង​គេ​ ​គឺ​ឥណ្ឌូ​នេ​ស៊ី​ ​បន្ទាប់មក​ ​ហ្វីលីពីន​ ​និង​ម៉ាឡេស៊ី​៕​ ប្រភពពី The Nation

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner