កូរ៉េខាងត្បូងផ្តល់ម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ១៩ (Video Inside)

ម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ១៩ និងឧបករណ៍សម្ភារៈប្រើប្រាស់មួយចំនួនទៀតត្រូវបានរដ្ឋាភិបាលកូរ៉េខាង ត្បូង ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់និងទទួលបានធ្វើឡើងនៅថ្ងៃ ទី១៤តុលានេះក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅឃ្លាំងឱសថ កណ្ដាលនៃក្រសួងសុខាភិបាល នារាជធានីភ្នំពេញ។

ប្រធានមូលនិធិថែទាំសុខភាពអន្ដរជាតិ Korea Foundation for International Healthcare លោក Kim Sang Gyeun បានអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ។ ឧបករណ៍សម្ភារៈដែលបានផ្តល់ថ្ងៃនេះ រួមមានម៉ាស៊ីនធ្វើតេស្ដរកវីរុសកូវីដ១៩ ចំនួន២គ្រឿង, ឧបករណ៍តេស្ដ រកវីរុសកូវីដ១៩ចំនួន ២ម៉ឺន៣ពាន់៤០តេស្ដ, និងសម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ដ្រីសុខាភិបាល ចំនួន៥០០ សម្រាប់ ។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថាទឹកចិត្តសប្បុរសធម៌របស់មូលនិធិថែទាំសុខភាព អន្ដរជាតិកូរ៉េ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជានិងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយ ជំងឺកូវីដ១៩ទាំងអស់ក្នុងប្រទេសកម្ពុជា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner