ពិធីប្រកាសសេចក្តីសម្រេចក្រុមការងារយុវជនគណបក្សខេត្តចុះមូលដ្ឋានស្រុក និងក្រុមការងារយុវជនគណបក្សស្រុកស្រីស្នំ

សៀមរាប ៖ នៅស្នាក់ការគណបក្សស្រុកស្រីស្នំ មានរៀបចំពិធីប្រកាសសេចក្តីសម្រេចក្រុមការងារយុវជនគណបក្សខេត្តចុះមូលដ្ឋានស្រុកស្រីស្នំ និងក្រុមការងារយុវជនគណបក្សស្រុក នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ នៃគណបក្សខេត្ត ប្រធានគណៈចាត់តាំងគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ។

ឯកឧត្តម គុជ លីណា មានប្រសាសន៍ថា ចំពោះក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ជាមួយការងារបក្សនៅតាមភូមិ ឃុំ ស្រុក ឲ្យបានដឹតដល់ជាទីបំផុត ដើម្បីបន្តរៀបចំផែនការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពធានារក្សាឱ្យបាននូវភាពរឹងមាំរបស់គណបក្សតទៅមុខទៀត ។

ឯកឧត្តម គុជ លីណា បន្តថា ដើម្បីបន្តសម្រេចបានជ័យជំនះ គណបក្សប្រជាជនកម្ពុជាយើង ត្រូវតែបន្តលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំណេះដឹងវិទ្យាសាស្ត្រ បច្ចេកទេសកម្មវិធីបំណិនជីវិតដល់យុវជន ដើម្បីរក្សាការពារសន្តិសុខ ស្ថេរភាព សុវត្ថិភាព និងយុត្តិធម៌ សម្រាប់យុវជនដោយយកចិត្តទុកដាក់បញ្ចូលតម្រូវការយុវជនក្នុងផែនការអភិវឌ្ឍគ្រប់កម្រិត ពង្រីកការបណ្តុះបណ្តាល និងភាពជាអ្នកដឹកនាំ ជំរុញការអនុវត្តជាជំហានៗនូវទិសដៅយុវភាវូបនីយកម្ម ក្នុងការផ្តល់នូវការទទួលខុសត្រូវនៅគ្រប់លំដាប់ថ្នាក់ដល់យុវជន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជននៅតាមបណ្តាមូលដ្ឋានបានកាន់តែជោគជ័យថែមទៀត ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner