២៣ តុលា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ៩ខែ នៃឆ្នាំ២០២១ មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ ដកហូតទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងអាល់កុលក្លែងក្លាយប្រមាណ ៦តោន ក្នុងនោះទំនិញជាង ១តោន បានដុតបំផ្លាញចោល – ថ្មីៗ

២. ការដ្ឋានសាងសង់ស្ពានបេតុងឫស្សីកែវ ដែលមានប្រវែងជាង ៩០០ម៉ែត្រ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ធផលបានជិត ៦០% ហើយគ្រោងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣ ខាងមុខ – រស្មីកម្ពុជា

៣. ៨ខែ ដើមឆ្នាំ២០២១ ការនាំចេញពីកម្ពុជាទៅជប៉ុន មានតម្លៃជាង ១,១ពាន់លានដុល្លារ កើនជាង ៧% ខណៈការនាំទំនិញពីជប៉ុនមកកម្ពុជា មានតម្លៃជាង ៣៨៥លានដុល្លារ កើន ២៨% – ភ្នំពេញបុស្តិ៍

៤. កូរ៉េខាងជើង ចោទប្រកាន់រដ្ឋបាលលោក Joe Biden ថាបានបង្កើនភាពតានតឹងផ្នែកយោធាជាមួយចិន ដោយអាមេរិកបានគាំទ្រកោះតៃវ៉ាន់ ខណៈវត្តមានយោធាអាមេរិកក្នុងតំបន់ បានគំរាមកំហែងកូរ៉េខាងជើង – AP

៥. គណបក្សជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា បានអំពាវនាវឱ្យរបបយោធាសព្វថ្ងៃ បើកកិច្ចចរចាជាមួយក្រុមអ្នកប្រឆាំងនឹងការធ្វើរដ្ឋប្រហារ ខណៈលោក Min Aung Hlaing កំពុងរងសម្ពាធឱ្យបិទបញ្ចប់ភាពចលាចលដ៏បង្ហូរឈាមជិត ៩ខែមកនេះ – AFP

ads banner