រថយន្តទំនេីប Land Rover បុករថយន្ត lexus ត្រង់ចំណុចផ្លូវបែកជាបួនក្រឡាប់ផ្ងាជើម្ខាងរួចបើករត់គេចខ្លួនបាត់

ភ្នំពេញ ៖ មានរថយន្តស៊េរីទំនើបម៉ាកLAND ROVERមួយគ្រឿងមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត lexus rx330 ពីចំហៀងខាងក្រោយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ចំណែករថយន្តបង្ក បើករត់គេចខ្លួនបាត់ បន្សល់ទុកស្លាកសំគាល់រថយន្តនិងកាងខាងមុខនៅកន្លែងកើតហេតុ។

  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខសំអាងការ វិមានមង្គល តាមបណ្ដោយផ្លូវ ២០៥ កែងនឹងផ្លូវ ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្តlexus rx330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AL-2001ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០៥ ទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបម៉ាកLAND ROVER មួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវ ៣១០ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត lexus ពីចំហៀងខាងក្រោយផ្នែកខាងស្ដាំពេញទំហឹងបណ្តាលក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ ដោយបន្សល់ទុកស្លាកសំគាល់រថយន្តនិងកាងខាងមុខនៅនឹងកន្លែងកើតហេតុ។

  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅកន្លែងកើតហេតុក្រោយមកម្ចាស់រថយន្តបានសុំយករថយន្តទៅផ្ទះវិញដើម្បីជួសជុលខ្លួនឯង នឹងរង់ចាំមកដាក់ពាក្យបណ្ដឹងបន្តដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយគ្នាតាមច្បាប់៕ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner