កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ចាប់ផ្តើមថ្ងៃព្រហស្បតិ៍នេះ (Video Inside)

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃស្អែកនេះ ហើយ រយៈពេល២ថ្ងៃតាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូល ASEM លើកទី១៣ ត្រូវបានលើកពេលយ៉ាង ហោច២ដងរួចមកហើយដោយសារតែវិបត្តិកូវីដ-១៩។ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នេះ បានលើកពេល ពីចុងឆ្នាំ ២០២០ មកពាក់កណ្តាលឆ្នាំ២០២១ និងបន្តលើកមកចុងឆ្នាំ២០២១។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិប តីដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការចូលរួមពីប្រមុខរដ្ឋ, នាយករដ្ឋមន្ត្រី និងអ្នកតំណាងជាន់ខ្ពស់របស់ប្រទេសដៃគូ ASEM ទាំង ៥១ មកពីអាស៊ី និងអឺរ៉ុប, ប្រធានក្រុមប្រឹក្សាអឺរ៉ុប, ប្រ ធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។ កិច្ចប្រជុំកំពូលASEM លើកទី១៣ នឹងស្ថិតក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner