Liverpool និង Bayern Munich ឈ្នះ៥ប្រកួតដូចគ្នា នៅ UCL បន្តឡើងវគ្គ១៦ក្រុមចុងក្រោយ

Liverpool និង Bayern Munich ឈ្នះ៥ប្រកួតជាប់ៗគ្នា ពានរង្វាន់ Champions League ដោយមាន១៥ពិន្ទុពេញ និងបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងចំណោម៩ក្រុមផ្សេងទៀត ។


គឺក្រុម Ajax , Chelsea , Inter Milan , Juventus , Man City , Man Utd , PSG , Real Madrid និងក្រុម Sporting ។
ជ័យជំនះយប់មិញរបស់ក្រុមហង្សក្រហម គឺយកឈ្នះ ក្រុម Porto ២ទល់០ រកបានដោយកីឡាករ Tiago Alcantana នៅនាទី៥២ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Mohamed Salah នៅនាទី៧០ ។

រីឯក្រុម Bayern Munich យកឈ្នះក្រុម Dynamo Khiev ២ទល់១ រកបានដោយកីឡាករ Lewandowski នៅនាទី១៤ មុនពេល Kingsley Coman រកបានគ្រាប់ទី២ នៅនាទី៤២ ដល់វគ្គទី២ នៅនាទី៧០ ទើប Denys Harmash ស៊ុតបញ្ចូលទី១គ្រាប់អោយ Dynamo Kyiv ។ ដូច្នេះធ្វើក្រុម Liverpool និង Bayern Munich មាន១៥ពិន្ទុពេញដូចគ្នា ដោយ៥ប្រកួតឈ្នះទាំង៥ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner