ប្រមុខ WHO៖ វ៉ាក់សាំងអាចជួយកាត់បន្ថយការឆ្លង Covid-19 បាន ៤០ភាគរយប៉ុណ្ណោះ

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងឡាយអាចជួយកាត់បន្ថយការឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta បានប្រហែលជា ៤០ភាគរយប៉ុណ្ណោះ ហើយអង្គការនេះក៏បានព្រមានផងដែរ ចំពោះអ្នកកំពុងយល់ខុសថា ខ្លួនមានសុវត្ថិភាព បន្ទាប់ពីបានចាក់វ៉ាក់សាំងរួចរាល់ហើយនោះ។

អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម បានបញ្ជាក់ថា ប្រជាជនជាច្រើនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួច កំពុងគិតខុសថា វ៉ាក់សាំងអាចការពារពួកគេបាន ហើយពួកគេមិនចាំបាច់ត្រូវការអនុវត្តវិធានការការពារខ្លួនអ្វីទៀតនោះឡើយ។ បើតាមការប្រៀបធៀបទិន្នន័យពី WHO នៅមុនការមកដល់នៃវីរុស Delta វ៉ាក់សាំងអាចកាត់បន្ថយការឆ្លង COVID-19 បានរហូតដល់ទៅ ៦០%។ ក៏ប៉ុន្តែនៅពេលវីរុសនេះចាប់ផ្តើមលេចវត្តមាន និងរាតត្បាតខ្លាំងឡើង ប្រសិទ្ធភាពរបស់វ៉ាក់សាំងជារួម បានថមថយមកនៅត្រឹម ៤០%ប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះដែរ លោក ថេត្រូស អាដាណម បានជំរុញអោយអ្នកដែលបានចាក់វ៉ាក់សាំងរួចនៅទូទាំងពិភពលោក ប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុវត្ថិភាព ដើម្បីចៀសវាងការឆ្លងវីរុសកូវីដ១៩ ហើយចម្លងបន្តទៅកាន់អ្នកដទៃ៕ ប្រភព៖ CNA

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner