បេសកជនអាមេរិកព្រមានអ៊ីរ៉ង់ នៅមុនពេលកិច្ចចរចានុយក្លេអ៊ែរបន្តឡើងវិញ

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកព្រមានថា សម្ពាធលើអ៊ីរ៉ង់អាចនឹងកើនឡើង ប្រសិនបើទីក្រុងតេហេរ៉ង់ ជំរុញការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួននៅពីក្រោយកិច្ចចរចា ដែលនឹងបន្តឡើងវិញដើម្បីសង្គ្រោះកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ស្តីពីកម្មវិធីដ៏ចម្រូងចម្រាស់របស់ខ្លួន។

បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់លោក Robert Malley បាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC មុនពេលប្រទេសទាំងពីរចាប់ផ្តើមការចរចាដោយប្រយោលរបស់ពួកគេឡើងវិញនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។ កិច្ចពិភាក្សានេះ គឺជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមខែសីហានៃរដ្ឋបាលរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ដែលជាអ្នកអភិរក្សនិយមប្រឆាំងនឹងសហរដ្ឋអាមេរិក។ លោក Malley បាននិយាយថា ប្រសិនបើអ៊ីរ៉ង់ព្យាយាមប្រើការចរចារជាគម្របសម្រាប់កម្មវិធីនុយក្លេអ៊ែរដែលមានការពន្លឿន ហើយដូចដែលខ្ញុំនិយាយ… យើងនឹងត្រូវតែឆ្លើយតបតាមរបៀបដែលមិនមែនជាការពេញចិត្តរបស់យើង។ លោកបន្ថែមថា គ្មាននរណាម្នាក់គួរភ្ញាក់ផ្អើលទេប្រសិនបើនៅចំណុចនោះមានការកើនឡើងសម្ពាធលើអ៊ីរ៉ង់។

គួរបញ្ជាក់ថា អ៊ីរ៉ង់ និងមហាអំណាចពិភពលោក រួមទាំងសហរដ្ឋអាមេរិកបានធ្វើកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ 2015 ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង តេហេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ប៉ុន្តែរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកប្រទេសរបស់លោកចេញពីកតិកាសញ្ញាជាឯកតោភាគី ហើយបានបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់នៅឆ្នាំ 2018 ។ ប្រទេសទាំងពីរបានចាប់ផ្តើមការចរចាដោយប្រយោលនៅក្នុងខែមេសាឆ្នាំនេះ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនេះ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner