អគ្គិភ័យបានឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ និងផ្ទះប្រជាពលរដ្ឋ១២ខ្នងតូចទាំងស្រុង នៅព្រឹកថ្ងៃអាទិត្យនេះ

ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ស្ថិតនៅចំណុចផ្លូវ ជាតិលេខ៥ ភូមិ៥ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់ចំនួន ១២ខ្នងផ្ទះតូច និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង ដែលបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ១កេីត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងបង្ករគឺជាសំណង់មិនរៀបរយចំនួន ១២ខ្នងផ្ទះតូច ហេីយបានរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ ចាន់ សារីម ភេទស្រី អាយុ ៦១ឆ្នាំ មុខរបរ គ្រូតំប្បាញ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការដុតទៀនបង្កជាអគ្គិភ័យ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ឈេីលេីថ្មក្រោម ទំហំ (១៥ម៉ែត្រ x ១៥ម៉ែត្រ ) ឆេះសំណង់មិនរៀបរយ ១២ខ្នងផ្ទះតូច និងរាលដាលដល់ផ្ទះសិប្បកម្មសូត្រតម្បាញ និងហូល ខូចខាតកុំព្យូទ័រចំនួន ៣គ្រឿង, ទូរទឹកកកចំនួន ១គ្រឿង, លុយខ្មែរចំនួន ២លានរៀល និងលុយដុល្លារចំនួន ១០០០ដុល្លារ អស់ទាំងស្រុង។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ ២៦ឡាន ស្មើរនឹង ១០៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រូគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៨និង៣០នាទីនាថ្ងៃដដែរ៕ដោយ៖ ភារ៉ា និងប៊ុនធី

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner