អគ្គីភ័យបានឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ និងផ្ទះប្រជាពលរដ្ឋ១២ខ្នងតូចទាំងស្រុង នៅព្រឹកថ្ងៃអាទិត្យនេះ

ភ្នំពេញ  ៖  មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ស្ថិតនៅចំណុចផ្លូវ ជាតិលេខ៥  ភូមិ៥  ក្រុម៤ សង្កាត់ច្រាំងចំរេះទី១  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ  ព្រមទាំងឆេះបំផ្លាញអស់ចំនួន ១២ខ្នងផ្ទះតូច និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង  ដែលបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង  ៧និង៣០នាទី  ព្រឹកថ្ងៃអាទិត្យ ១កេីត ខែមិគសិរ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១  ។ 

 លោកវរសេនីយ៍ឯក  ព្រហ្ម  យ៉ន  នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ  និងសង្គ្រោះ  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា  ម្ចាស់ទីតាំងបង្ករគឺជាសំណង់មិនរៀបរយចំនួន  ១២ខ្នងផ្ទះតូច  ហេីយបានរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ  ចាន់  សារីម  ភេទស្រី  អាយុ  ៦១ឆ្នាំ  មុខរបរ គ្រូតំប្បាញ ចំពោះមូលហេតុ  នៃការឆាបឆេះ  បណ្តាលមកពីការដុតទៀនបង្កជាអគ្គិភ័យ។      

  ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ឈេីលេីថ្មក្រោម ទំហំ (១៥ម៉ែត្រ x ១៥ម៉ែត្រ )  ឆេះសំណង់មិនរៀបរយ  ១២ខ្នងផ្ទះតូច  និងរាលដាលដល់ផ្ទះសិប្បកម្មសូត្រតម្បាញ  និងហូល  ខូចខាតកុំព្យូទ័រចំនួន  ៣គ្រឿង,  ទូរទឹកកកចំនួន  ១គ្រឿង,  លុយខ្មែរចំនួន  ២លានរៀល  និងលុយដុល្លារចំនួន  ១០០០ដុល្លារ  អស់ទាំងស្រុង។

  សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន  ១៣គ្រឿង ប្រើប្រាស់ទឹកអស់  ២៦ឡាន ស្មើរនឹង ១០៤ម៉ែត្រគូប  និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់សាលាខណ្ឌឫស្សីកែវ  ចំនួន  ១គ្រឿង  ប្រេីប្រាស់ទឹកអស់  ២ឡាន  ស្មេីរនឹង  ៨ម៉ែត្រូគូប  ទើបរលត់ទាំងស្រុង នៅវេលាម៉ោង  ៨និង៣០នាទីនាថ្ងៃដដែរ៕ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner