ទីតាំងត្រៀមសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យម៉ម ប៊ុនហេង និងក្រុមការងារបច្ចេកទសក្រសួងសុខាភិបាល និងសាលា រាជធានីភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យទីតាំងត្រៀមសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩។ យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ៧ ខែធ្នូបានឲ្យដឹងថាទីតាំងនឹងត្រៀម សាងសង់មណ្ឌលព្យាបាលនោះ ស្ថិតនៅក្នុងសង្កាត់គោករការ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដែលគ្រោងនឹង អាចដាក់គ្រែបានសរុបចំនួន ១៥.០០០គ្រែ ទាំងការព្យាបាលកម្រឹតធ្ងន់ និងកម្រឹតស្រាល។ម្យ៉ាងវិញទៀត តាម ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី មណ្ឌលព្យាបាលថ្មីនេះនឹងត្រូវទទួលអ្នកជំងឺ ដែលផ្ទេរ មកពីមណ្ឌលព្យាបាលពហុកីឡដ្ឋានអូឡាំពិក និងមណ្ឌលព្យាបាលព្រែកព្នៅ ព្រោះពហុកីឡដ្ឋានអូឡាំពិកត្រូវ ត្រៀមសម្រាប់ហ្វឹកហាត់បម្រើឱ្យការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យយកចិត្តទុកដាក់សាងសង់ ដោយត្រូវ គោរពទៅតាមបទដ្ឋានមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដើម្បីធានាបានទាំងគុណភាព និងសុវត្ថិភាព និងដោយ ឡែកអគារក៏ត្រូវគោរពទៅតាមនិយាមអគារដែលមានគុណភាព។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានឯកភាពទៅលើទីតាំងដែលត្រូវ សាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងបានណែនាំដល់ក្រុមការងារបច្ចេកទេសទាំងពីត្រូវ សិក្សារៀប ចំផែនការមេឱ្យបានឆាប់រហ័សបំផុត ព្រោះទីតាំងនោះត្រូវចាក់បំពេញដីបន្ថែម និងត្រូវធានាការសាង់សង់ ឱ្យ បានរួចរាល់ក្នុងរយៈពេលពី៦ទៅ៨ខែ៕