ក្រសួងប្រៃសណីយ៍ជូនដំណឹង ពីការផ្ទេរ និងការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូគមនាគមន៍កម្ពុជាកាលពីថ្ងៃទី ០៧ ខែ ធ្នូ​ ឆ្នាំ ២០២១បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ តទៅ ក្រសួងនឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងអាចផ្តល់បន្ថែមនូវសេវាកម្មដឹកជញ្ជូន។

        ជាមួយគ្នានេះក្រសួងប្រៃសណីយ៍បានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចែកចាយឧបករណ៍តស្ករហ័ស អង់ទីហ្សែនកូវីដ-១៩ ដែលបានធ្វើឱ្យឧបករណ៍តេស្ដរហ័សមានភាពសម្បូរ និងបន្សំទៅនឹងតម្លៃទីផ្សារ ហើយក្រសួង ស្ថាប័ន រោងចក្រ សហគ្រាសនានា និងប្រជាជនទូទៅមានលទ្ធភាពក្នុងការទិញយកទៅធ្វើតេស្ត និងបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។

ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រសួងកំពុងចែកចាយ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ និង Wondfo ផលិតនៅ ប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។

         ក្រសួងប្រៃសណីយ៍បានលើកឡើងដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ ក្រសួងនឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទាំងពីរ ប្រភេទនេះទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងអាចផ្ដល់បន្ថែមនូវសេវាកម្មដឹកជញ្ជូន។ សម្រាប់សាធារណជន ដែលបានបញ្ជាទិញនិងទូទាត់រួចមុនកាលបរិច្ឆេទខាងលើ សូមមកទទួលឧបករណ៍តេស្តរហ័សនៅទីស្តីការក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍។

       ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជនអាចបន្តបញ្ជាទិញឧបករណ៍តេស្តរហ័សតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដែលធ្លាប់ ប្រើប្រាស់ពីមុនមក មានតំណភ្ជាប់ mptc.gov.kh/rt ឬ អញ្ជើញទិញដោយផ្ទាល់នៅប្រៃសណីយ៍កម្ពុជា ដែលមាន អាសយដ្ឋាន វិថីព្រះអង្គអេង (១៣) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ទូរសព្ទលេខ ០៩៦ ៦៥៩ ២៧៣៣/ ០១៥ ២៧៩ ៩២៧ ជារៀងរាល់ម៉ោងធ្វើការ ឬតាមដានទំព័រហ្វេសបុករបស់ ប្រៃសណីយ៍កម្ពុជា៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner