គិតត្រឹមព្រឹកថ្ងៃទី០៨ ខែឆ្នូនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៤.២លាននាក់ ស្លាប់ជាង ២៩.៥ម៉ឺននាក់
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,២៦០,៥៣២នាក់ហើយ ដែលកើនឡើងជាង២ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៥,០៩៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែឆ្នូ ឆ្នាំ២០២១
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៨,០៧៦នាក់ (ស្លាប់ ១៤៣,៨៩៣នាក់) * ហ្វីលីពីន ឆ្លងចំនួន២,៨៣៥,៣៤៥នាក់ (ស្លាប់ ៤៩,៥៩១នាក់) * ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៦៧,៩៩៩នាក់ (ស្លាប់ ៣០,៧១៨នាក់) * ថៃ ឆ្លងចំនួន ២,១៤៨,៧៦៦នាក់ (ស្លាប់ ២០,៩៩៥នាក់) * វៀតណាម ឆ្លងចំនួន ១,៣៣៧,៥២៣នាក់ (ស្លាប់ ២៦,៧០០នាក់) * មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៤,៦៣៨នាក់ (ស្លាប់ ១៩,១៤៦នាក់) * សិង្ហបុរី ឆ្លងចំនួន ២៧០,៥៨៨នាក់ (ស្លាប់ ៧៧១នាក់) * កម្ពុជា ឆ្លងចំនួន ១២០,២៨៦នាក់ (ស្លាប់ ២,៩៦៧នាក់) * ទ្បាវ ឆ្លងចំនួន ៨២,០៨២នាក់ (ស្លាប់ ២១៤នាក់) * ព្រុយណេ ឆ្លងចំនួន ១៥,២២៩នាក់ (ស្លាប់ ៩៨នាក់) ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕