សិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស

រាជធានីភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ប្រព្រឹត្តទៅស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីតួនាទីភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស ដែលសិក្ខាសាលានេះបានប្រព្រឹត្តទៅព្រមគ្នាទូទាំងប្រទេស។

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានអ្នកចូលរួមសរុបចំនួន៥៦រូប ដែលរួមមានក្រុមគ្រូឧទ្ទេស ៤រូប និងគរុសិស្ស និងគរុនិស្សិត ៥២ រូប។

ដើម្បីអនុវត្តដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយជោគជ័យលោកជំទាវបានផ្ដាំផ្ញើដល់សិក្ខាកាមត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសគឺការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដោយអនុវត្តទៅតាមគោលការណ៍ ៣ការពារ ៣កុំ។

អង្គសិក្ខាសាលាបានពិភាក្សាទៅលើប្រធានបទចំនួនបួន៖
១.ការរៀបចំយន្តការដំណើរការមណ្ឌលសំណេរ
២.តួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស
៣.តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស
៤.បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបុគ្គលិកអប់រំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕

សូមប្អូនៗសិស្សានុសិស្សបន្តតាមដានទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានព័ត៌មានថ្មីៗជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner