គិតត្រឹមព្រឹកថ្ងៃទី១២ ខែឆ្នូនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៤.៣លាននាក់ ស្លាប់ជាង ២៩.៦ម៉ឺននាក់
អត្ថបទដោយ៖
Kien Sereyvuth
កម្ពុជា ៖ គិតត្រឹមព្រឹកថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៣៦៩,៨៦៦នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៦,៩២៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២១៖
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៨,៩៨០នាក់ (ស្លាប់ ១៤៣,៩២៩នាក់)
- ហ្វីលីពីន ឆ្លងចំនួន២,៨៣៦,៣៦០នាក់ (ស្លាប់ ៥០,០៩៦នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៨៨,១៤៩នាក់ (ស្លាប់ ៣០,៨៦២នាក់)
- ថៃ ឆ្លងចំនួន ២,១៦៤,៨៥៩នាក់ (ស្លាប់ ២១,១៤៩នាក់)
- វៀតណាម ឆ្លងចំនួន ១,៣៩៨,៤១៣នាក់ (ស្លាប់ ២៧,៦១១នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៦,៣៨១នាក់ (ស្លាប់ ១៩,១៧៧នាក់)
- សិង្ហបុរី ឆ្លងចំនួន ២៧២,៩៩២នាក់ (ស្លាប់ ៧៨៩នាក់)
- កម្ពុជា ឆ្លងចំនួន ១២០,៣៤៣នាក់ (ស្លាប់ ២,៩៨២នាក់)
- ទ្បាវ ឆ្លងចំនួន ៨៨,០៤៦នាក់ (ស្លាប់ ២៣៦នាក់)
- ព្រុយណេ ឆ្លងចំនួន ១៥,៣៤៣នាក់ (ស្លាប់ ៩៨នាក់) ៕