ឆេះបន្ទប់ជួលមួយកន្លែងក្នុងខណ្ឌមានជ័យ បណ្ដាលឲ្យម្ចាស់បន្ទប់ម្នាក់រលាកភ្លេីង

ភ្នំពេញ  ៖  អគ្គីភ័យមួយបានឆាបឆេះបន្ទប់ជួលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ  និងអាជ្ញាធរមានកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជួយបាញ់ទឹកពន្លត់  កាលវេលានៅវេលាម៉ោង  ១០និង៣០នាទីថ្ងៃទី១២  ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។
  បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញផ្សែងហ៊ុយចេញពីបន្ទប់កើតហេតុខាងលើ  រួចចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ  នឹងតទុយោទឹកជួយបាញ់ពន្តត់តែដោយមិនអាចគ្រប់គ្រងភ្លើងបាន  ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចឲ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តតាគមន៍។
 សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់បន្ទប់ដែលរងគ្រោះដោយអគ្គិភ័យមានឈ្មោះ យិន គន្ធា ភេទប្រុស អាយុ២០ ឆាំ្ន មុខរបរ: កម្មកររោងចក្រ។ មូលហេតុមកពីឆ្លង់ចរន្តអគិ្គសនី បណ្ដាលឲ្យកើតជាអគ្គិភ័យឆាប់ឆេះបន្ទប់ជួលអស់ចំនួន១បន្ទប់ទំហំ៤ម៉ែត្រ×៤ម៉ែត្រ

រងការខូចខាតសម្ភារៈទាំងស្រុង តែមិនបណ្ដាលឲ្យឆេះរាលដាលដល់បន្ទប់ ឬផ្ទះអ្នកជិតខាងឡើយ។
ករណីអគ្គិភ័យខាងលើនេះដែរបណ្ដាលឲ្យម្ចាស់បន្ទប់ជួលម្នាក់ឈ្មោះ យីន គន្ធា រលាកភ្លេីងរងរបួស ហើយរថយន្តចេញជួយបាញ់ពន្លត់ មានរថយន្តការិ. អគ្គិភ័យ : ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប ដោយធ្វើការបាញ់ឲ្យរលត់ទៅវិញជាស្ថាពរនៅម៉ោង ១១និង៥នាទី ថ្ងៃខែឆ្នាំដដែល ៕ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner