កម្ពុជាដាក់លក់ជាលើកដំបូងថ្នាំគ្រាប់បង្ការជម្ងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនក្នុងសហរដ្ឋអាមេរិក (Video Inside)

កម្ពុជានឹងមានការដាក់លក់ជាលើកដំបូងនូវថ្នាំគ្រាប់បង្ការជម្ងឺកូវីដ១៩ដែលនាំចូលមកពីសហរដ្ឋអាមេរិក។ សេច ក្តីជូនដំណឹងរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ថ្ងៃទី២២ធ្នូ បានសរសេរដាថ្នាំ ឈ្មោះម៉ូលណាទ្រីស សម្រាប់ព្យាបាលកូវីដ១៩កម្រិតស្រាល​ និងមធ្យមចំពោះមនុស្សពេញវ័យ នឹងត្រូវដាក់លក់សម្រាប់ប្រើប្រាស់ ចាប់ពីថ្ងៃស្អែកនេះហើយ។

សេចក្តីជួនដំណឹងដដែល បានបញ្ជាក់ថា «មន្ទីរពេទ្យឯកជន, គ្លីនីក, ឱសថស្ថាន និង ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីសដោយផ្ទាល់នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានទីតាំងនៅក្នុងខណ្ឌដូនពេញ ក្នុងរាជធានី។

សេចក្តីជូនដំណឹងបានបញ្ជាក់ តម្លៃក្នុងមួយកំប៉ុងដែលមាន៤០គ្រាប់ថ្លៃ៥៥ដុល្លារ ដែលបុគ្គលម្នាក់អាចមានសិទ្ធិទិញពី៥ដល់១០កំប៉ុង, ចំណែក មន្ទីរពេទ្យឯកជន, គ្លីនីក, ឱសថស្ថាន និង ឱសថស្ថានរង ដែលស្របច្បាប់អាចបញ្ជាទិញពី១០ដល់២០០កំប៉ុង និងអាចលក់បន្តក្នុងតម្លៃមិនលើសពី៦៥ដុល្លារឡើយក្នុងមួយកំប៉ុង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner