សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នោះសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ

មីយ៉ានម៉ា៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់ប្រាប់ឯកឧត្តម នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបាន សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយឯកឧត្ត នាយឧត្តមសេនីយ៍ មីន អោងឡាំង ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយរកដំណោះស្រាយដល់ប្រទេសនេះ និងនាំមីយ៉ាន់ម៉ា ចូលអាស៊ានវិញ ។

យោងតាមសេចក្ដីប្រកាសរួមដែលបានចេញផ្សាយនាថ្ងៃទី៧ ខែមករា បានបញ្ជាក់ថា ដោយយោងតាមស្មារតីនេះហើយ ទើបមេដឹកនាំយោធាមីយ៉ានម៉ា នាយឧត្តមសេនីយ៍ មីន អោងឡាំង បានប្រកាសធានាដល់ការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner