រយៈពេល២៤ម៉ោង ប្រទេសអាស៊ានមានអ្នកឆ្លងកូវីដជាង ៦ ម៉ឺននាក់ (Video Inside)

តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០ រយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ម៉ឺន ៣ពាន់ ១៣ករណី  ដែលជាតួលេខឆ្លងកើនលើសពីម្សិលមិញចំនួន១ម៉ឺន ១៩២ករណី។ ចំណែកការស្លាប់សរុបក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងមកនេះ មានចំនួន ២៩៦នាក់ ។

បើប្រៀបធៀបការស្លាប់រវាង២៤ម៉ោង ចុងក្រោយនេះ ទៅនឹងម្សិលមិញ ការស្លាប់មានការថយចុះចំនួន ៨នាក់  ។  ក្នុងចំណោមតួលេខឆ្លងថ្មី នៃប្រទេស ទាំង១០ គឺ ប្រទេសហ្វីលីពីន នៅតែជាប្រទេស ដែលមានការឆ្លងច្រើនលើសគេដដែលក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner