ព្រឹត្តិការណ៍ប្រចំាថ្ងៃ២១-មករា-២០២២

មាតិកាព័ត៌មាន

N25- សម្តេចតេជោ ហ៊ុន សែន ផ្ញើសារតាមប្រធានាធិបតីឥណ្ឌូនេស៊ី ដោយហៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា «ជាអ្នកការទូតព្រហើន មិនយល់ពីសិល្បៈការទូត»៕ឃ្លីប (អាន កាត់ត សុខ ណេត)

N26- រដ្ឋមន្រ្តីការបរទេសកម្ពុជាជម្រាបតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបអំពីផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា៕ឃ្លីប (អាន កាត់ត សុខ ណេត)

C1-  រដ្ឋមន្ត្រីក្រសួងកសិកម្ម គូសបញ្ជាក់ថា ធនធានព្រៃឈើ ជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ និងកំពុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាព បរិស្ថាន អេកូធម្មជាតិ និងទេសចរណ៍ ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…៣៖០៣

N23- ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា ១៧ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី៤២នាក់ (ករណីនាំចូល១២នាក់ និងឆ្លងសហគមន៍៣០នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៨នាក់៕ឃ្លីប(អាន កាត់ត សុខ ណេត)

N24- ឧត្តមសេនីយ៏ឯក ចាប ភក្តី អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសជំរុញ (ដូសទី០4) ប្រភេទ Pfizer ជូនដល់នាយទាហាន និងពលទាហាន ព្រមទាំងគ្រួសារកងទ័ព ក្នុងបញ្ជាការដ្ឋានទ័ពពិសេស៕ឃ្លីប(អាន កាត់ត សុខ ណេត)

C2-  ឯកឧត្តម ឡូង ហ៊ឹង បានអំពាវនាវដល់ អ្នកដែលមិនទាន់បានចាក់វ៉ាក់់សាំងដូស ទី១ ទី២ និងទី៣ សូមរួសរាន់ទៅទទួលការចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនពីការឆ្លងមេរោគកូវីដ-19 ជាពិសេសមេរោគបំប្លែងថ្មី “អូមីក្រុង”៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…២៖៥០ ទីព្រឹក្សាសម្តេចតេជោ

TN-   សិស្សានុសិស្សជាង១៣០០នាក់ព្រមទាំងលោកគ្រូអ្នកគ្រូនៅខេត្តកំពង់ចាម ទទួលបានទឹកស្អាតប្រើប្រាស់ពីក្រុមហ៊ុន កូកា កូឡា កម្ពុជា ៕..ឃ្លីប..ផលិតដោយលោក ឈឹម ទីណា (អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) )

ខេត្តស្វាយរៀង

BH8- រដ្ឋបាលខេត្តស្វាយរៀង ទទួលថវិកា ពីសប្បុរសជន សម្រាប់ទិញរង្វាន់ លើកទឹកចិត្ត ដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន២៦នាក់ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង)

ខេត្តពោធិ៍សាត់

BH7 ពលរដ្ឋ ជាជនចាស់ជរាគ្មានទីពឹង ជួបកង្វះខាត ៣២៩គ្រួសារ បានទទួលអំណោយ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ចេង ពុំ + សម្លេង កាត់ត លោក ប៊ុន ហុក)

R13- ពីកម្មវិធីសូមជូនបទយកការណ៍បង្ហាញពី សមិទ្ធិផលនៃសហគមន៍ជនជាតិភាគតិចក្នុងតំបន់គម្រោងរេដបូកកែវសីមា៕ឃ្លីប(ផលិតដោយ VAYO) 8.4

វគ្គទី២ ព័ត៌មានសេដ្ឋកិច្

១-     វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាទទួលបានសម្ភារបរិក្ខារពីក្រុមហ៊ុនទឹកពិសារវីតាល និងមីជាតិ ៕..ឃ្លីប..(ផលិតដោយលោក ឈឹម ទីណា + លោក ស៊ី សុគន្ធបុត្រា)

២-    មន្រ្តីជាន់ខ្ពស់នៃអគ្គនាយករដ្ឋានសុខភាពសត្វ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ការផ្គត់ផ្គង់ជ្រូកលើទីផ្សារនឹងមិនខ្វះខាតទេ ហើយតម្លៃក៏មិនឡើងថ្លៃពេកដែរ ៕..ឃ្លីប..(ផលិតដោយលោក ឈឹម ទីណា + លោក ស៊ី សុគន្ធបុត្រា)

វគ្គទី៣ ព័ត៌មានអន្តរជាតិ

១-     លោក ចូ បៃដិន ព្រមានថា ការចល័តណាមួយរបស់រុស្ស៉ី ឆ្លងកាត់ព្រំដែនអ៊ុយក្រែន នឹងត្រូវចាត់ទុកជាការឈ្លានពាន ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា និងលោក ឈឹម ទីណា

២-    វិមានក្រឹមឡាំងថ្កោលទោសការលើកឡើងការបង្កអស្ថិរភាពរបស់លោក ចូ បៃដិន ជុំវិញបញ្ហាអ៊ុយក្រែន ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា និងលោក ឈឹម ទីណា

៣-    រុស្ស៊ីស្វាគមន៍កិច្ចប្រជុំកំពូលដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា និងលោក ឈឹម ទីណា

៤-     អង់គ្លេសជំរុញអោយសម្ព័ន្ធមិត្តទាំងអស់រួមសាមគ្គីជាមួយអ៊ុយក្រែន ដើម្បីទប់ទល់នឹងរុស្ស៉ី ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា និងលោក ឈឹម ទីណា

វគ្គទី៤ ព័ត៌មានកីឡាជាតិ-អន្តរជាតិ

១-     សហព័ន្ធបាល់ឱបកម្ពុជា បានសហការជា អង្គការ ChildFund Rugby ដើម្បីដាក់ដំណើរការនូវគម្រោងអភិវឌ្ឍន៍វិស័យកីឡាបាល់ឱបនៅកម្ពុជា ៕

២-    ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិក លើកឡើងថា បើ E-Sports មិនឡើង នៅស៊ីហ្គេមវៀតណាមនោះ ស៊ីហ្គេមឆ្នាំ២០២៣ស្ថិតនៅក្នុងការពិចារណាដាក់ឬអត់ឯកឧត្តម ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ៕

៣-  អភិបាលស្រុកល្វាឯម ថ្លែងថា ការប្រកួតបាល់ទាត់បុរស.នារី អាយុក្រោម១៨ឆ្នាំ រៀបចំ ដើម្បីបំផុសវិស័យកីឡាបាល់ទាត់នៅក្នុងស្រុក និងបញ្ជាសឲ្យយុវជនជៀសឆ្ងាញពីគ្រឿងញៀន៕

៤-     វគ្គបណ្ដុះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាល វ៉ូវីណាម និងជួយពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស កាន់តែមានសក្តានុពលសម្រាប់ត្រៀមព្រឹត្តិការជាតិ និងអន្តរជាតិ នាពេលខាងមុខ ៕

( ផលិតដោយ លោក ចាន់ វិចិត្រ , សារ៉ាន់ ទីងី , ជាវ ចន្ធូ )

វគ្គទី៥ ព័ត៌មានអាស៊ាន

១-     រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ATF បង្ហាញថាអាស៊ានពិតជាត្រូវការគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន និងការផ្សារភ្ជាប់គ្នា៕ឃ្លីប(ផ្តល់ដោយលោក ចាន់ វិចិត្រ) អាន កាត់ត សុខ ណេត

២-    វេទិកាទេសចរណ៍អាស៊ាននាំប្រតិភូ អ្នកសារព័ត៌មានជាតិ-អន្តរជាតិដើរកម្សាន្តគោល                           ដៅសំខាន់ៗនៅខេត្តព្រះសីហនុ៕ឃ្លីប(ផ្តល់ដោយលោក ចាន់ វិចិត្រ) អាន កាត់ត សុខ ណេត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner