ទំព័រដើមព័ត៌មានស្ថានទូតអាមេរិកប្រចាំអ៊ុយក្រែន «ស្នើការដកបុគ្គលិក» ខណៈព្រួយបារម្ភអំពីការផ្ទុះសង្គ្រាម

ស្ថានទូតអាមេរិកប្រចាំអ៊ុយក្រែន «ស្នើការដកបុគ្គលិក» ខណៈព្រួយបារម្ភអំពីការផ្ទុះសង្គ្រាម

ទូរទស្សន៍​​អាមេរិក​ CNN បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៌​មុន​ ​ថា​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​បាន​ស្នើ​ការ​ដក​បុគ្គលិក​មិន​សូវ​សំខាន់​ចេញ​ពី​ប្រទេស​នេះ​ ខណៈ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទុះ​សង្គ្រាម​ជា​មួយ​ប្រទេស​រុស្សី​ និង​ចំ​ពេល​នៃ​ការ​មក​ដល់​នៃ​ជំនួយ​អាវុធ​របស់​អាមេរិក​។

ដោយ​ផ្អែក​លើ​ប្រភព​ក្នុង​រដ្ឋាភិបាល​អ៊ុយក្រែន​ សារពត៌មាន​CNN ​បន្ថែម​ថា​ការ​ជម្លៀស​បុគ្គលិក​ស្ថានទូត​អាមេរិក​អាច​នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​។ រឿង​នេះ​បាន​កើត​ឡើង​បន្ទាប់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​លើកឡើង​កាល​ពី​ថ្ងៃ​ពុធ ​ថា​លោក​ជឿជាក់​ថា​រុស្សី​នឹង​«ធ្វើ​សកម្មភាព​ចូល​ក្នុង»​ ប្រទេស​អ៊ុយក្រែន​។

ស្ថានទូត​អាមេរិក​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​កញ្ចប់​ជំនួយ​ថ្មី​របស់​អាមេរិក​ដំបូង​បាន​មក​ដល់​អ៊ុយក្រែន ដែល​រួមមាន​សព្វាវុធ​ដែល​ពួកគេ​បាន​ពិពណ៌នា​ថា​ជា «ជំនួយ​បង្ក​ការ​ស្លាប់​ចំនួន ២០០.០០០ ផោន រួមទាំង​គ្រាប់​រំសេវ​សម្រាប់​អ្នក​ការពារ​ជួរ​មុខ​របស់​អ៊ុយក្រែន»​។

សារព័ត៌មាន​ Reutersក៏​បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​ផង​ថា​ទីប្រឹក្សា​នយោបាយ​មកពី​រុស្ស៊ី អ៊ុយក្រែន បារាំង និង​អាល្លឺម៉ង់​នឹង​ធ្វើ​កិច្ច​ពិភាក្សា «ទម្រង់​ន័រម៉ង់ឌី» នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី ២៥ ខែ​មករា ដើម្បី​ពិភាក្សា​បញ្ហា​នៅ​អ៊ុយក្រែន​៕

ប្រភព៖ The Guardian

- Advertisement -spot_img
spot_img
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

អត្ថបទវិភាគ

ព័ត៌មានថ្មី

- Advertisement -spot_imgspot_img

ព័ត៌មានពេញនិយម