សត្វផ្សោតមួយក្បាលសេសសល់ចុងក្រោយ បានស្លាប់ដាច់ពូជ (Video Inside)
សត្វផ្សោតមួយក្បាលដែលសេសសល់ចុងក្រោយនៅអន្លង់កោះឈើទាល ភាគខាងលើនៃ ដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានងាប់ផុតពូជហើយ។
សមាជិកសហគមន៍អេកូទេស ចរណ៍ សត្វផ្សោតព្រះ រំកិលលោក ផយ វណ្ណា នៅព្រឹកថ្ងៃទី១៥ខែកុម្ភៈនេះ បានបញ្ជាក់ថា សត្វផ្សោតដ៏កម្រ នៅសល់ចុងក្រោយមួយក្បាលនោះ បានងាប់ដោយសារកន្ទុយរបស់ វាជាប់មង។ លោកបញ្ជាក់ថាមិនមានអង្គការ ឬមន្ត្រីជំនាញណាអាចជួយសង្គ្រោះបាន ឡើយ។
លោកបន្តទៀតថា នៅពេលដែលពិនិត្យការស្លាប់របស់ត្រីផ្សោត គឺវា មានសភាព ស្គមស្គាំងនិងនៅលើខ្លួនមាន ស្នាមដំបៅ ដោយសាជាប់មង។ លោកបញ្ជាក់ថា ចាប់ពីពេល នេះទៅ នៅអន្លង់កោះឈើទាលនោះ មិនមានពូជសត្វត្រីផ្សោតនោះទៀតទេ។
ប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន ប៉ោសឿន បានបន្ទោសថាករណីនេះ គឺដោយសារតែខាងភាគីឡាវ នៅជិតតំបន់អន្លង់អភិរក្សផ្សោតមិនបានចូលរួមអភិរក្ស ដោយ ពួកគេចេះតែមកដាក់មង ដោយមិនគិតពីផលប៉ះពាល់មកដល់ជីវិតសត្វផ្សោត ក្នុងភូមិសាស្ត្រ ទន្លេមេគង្គនៅជាប់គ្នាឡើយ៕