អតីតយុទ្ធជនស្រុកសណ្តាន់ចំនួន ៣.១០០នាក់ បាន និងកំពុង អញ្ជើញចាក់វ៉ាក់សាំងដូសទី៤ប្រភេទPfizerនៅគិលានដ្ឋានសឹករងកំពង់ធំ

ខេត្តកំពង់ធំ ៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកសណ្តាន់ ចំនួន ៣.១០០នាក់ បានអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៤ ប្រភេទPfizer ដែលមកដល់ពេលនេះចាក់បានជាង ១.០០០ នាក់ហើយ ។ ដោយឡែកមួយចំនួនទៀត បានចាក់នៅតាមមណ្ឌលសុខភាព រីឯអ្នកខ្លះបានចេញទៅប្រកបរបរចំណាកស្រុក ។

នេះជាការល់កឡើងរបស់ លោកវរសេនីយ៍ទោ អ៊ឹម សំអុល នាយការិយាល័យយោធាតំបន់ និងជាជំនួយការក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកសណ្តាន់ ដែលបានអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៤ ប្រភេទPfizer នៅគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឧត្ដមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន ក៏ដូចអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានខិតខំរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតយុទ្ធជន ដោយឥតគិតថ្លៃដើម្បីការពារអាយុជីវិត កុំឲ្យឆ្លងជំងឺកូវីដ១៩ និងបានអរគុណក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ និងមិនគិតពីថ្ងៃឈប់សម្រាក ដើម្បីបម្រើបងប្អូនអតីតយុទ្ធជនយើង រួមទាំងបានអំពាវនាវដល់គ្រួសារអតីតយុទ្ធជនមកចាក់វ៉ាក់ សាំងឲ្យបានគ្រប់ៗគ្នា ៕
ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner