គ.ជ.ប ចេញសេចក្តីជូនដំណឹងស្តីពីការផ្ទេរសិទ្ធិរបស់អនុប្រធានគណបក្សនយោបាយជូនតំណាងដើម្បីចុះហត្ថលេខាលើការងារមួយចំនួន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប) សូមជូនដំណឹងដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធខប) ទាំងអស់ជ្រាបថា គណបក្សរស្មីខេមរា បានផ្ញើលិខិតមក គជប ស្ដីពី ការផ្ទេរសិទ្ធិរបស់ អនុប្រធានគណបក្សរស្មីខេមរា ជូនគណៈកម្មាធិការប្រតិបត្តិគ្រប់រាជធានី ខេត្តក្នុង ព្រះរាជាណាចក្រកម្ពុជា ឱ្យធ្វើជាតំណាងគណបក្ស ក្នុងការចុះហត្ថលេខាលើ “ ពាក្យសុំចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ “ និង “ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅឃុំ សង្កាត់ ” សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
ទទួលបានសេចក្តីជូនដំណឹងនេះ គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃសប) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ-រ៉ាវុធ